ផ្នែកបច្ចុប្បន្ន model:
មេរៀន មរតកនៅក្នុងសាសនាឥស្លាម
មរតក គឺជាប្រព័ន្ធសាកលរបស់មនុស្សជាតិដែលទទួលយកដោយជាតិសាសន៍ទាំងអស់ទាំងសម័យមុន និងបច្ចុប្បន្ន ព្រោះវាសមស្របនឹងសភាវគតិរបស់មនុស្សជាតិដែលពួកគេស្រលាញ់នូវទ្រព្យសម្បត្តិ និងប្រឹងប្រែងដើម្បីទទួលបានវា ហើយវាជាដំណោះស្រាយចំពោះបញ្ហានៃការចាត់ចែងទ្រព្យសម្បត្តិរបស់សពក្រោយពេលស្លាប់។
គុណសម្បត្តិនៃការបែងចែកកមរតកនៅក្នុងច្បាប់បញ្ញត្តិឥស្លាម គឺត្រូវបានសម្គាល់ដោយវិធីនៃការដោះស្រាយដ៏លម្អិត ដែលទាក់ទងនឹងស្ថានភាពនៃអ្នកទទួលមរតក បុគ្គលដែលមានសិទ្ធិទទួលមរតក និងចំណែកនៃកេរមតកដែលពួកគេម្នាក់ៗត្រូវទទួលបាននៅក្នុងប្រព័ន្ធមួយដែលមានលក្ខណៈពេញលេញ និងល្អឯក។ ក្នុងចំណោមគុណសម្បត្តិនៃប្រព័ន្ធមរតកក្នុងសាសនាឥស្លាមផងដែរ គីដើម្បីបញ្ចៀសពីមូលហេតុដែលនាំឲ្យមានជម្លោះរវាងសាច់ញាតិរបស់មរតកជន(ជនដែលស្លាប់ ហើយជាម្ចាស់មរតក) ព្រោះថា នៅពេលដែលអ្នកស្នងមរតកដឹងថា កេរមរតកត្រូវបានបែងចែកក្នុងចំណោមពួកគេទៅតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់នោះ ចិត្តរបស់ពួកគេនឹងមានភាពស្ងប់ ហើយពេញចិត្តនឹងទទួលយកនូវការបែងចែករបស់ទ្រង់។ ក្នុងចំណោមគុណសម្បត្តិរបស់វាផងដែរនោះ គឺថែរក្សានូវសិទ្ធិរបស់អ្នកទទួលមរតកទាំងអស់។ ដោយគេមិនបានផ្តល់ចន្លោះឱ្យបុគ្គលណាមួយដើម្បីវិភាគ ឬមានមតិលើកិច្ចការនេះ ដោយការហាមមិនផ្តល់មរតកទៅឲ្យជនណាដែលគេចង់ ហើយផ្តល់វាទៅឲ្យជនណាដែលគេចង់ ដែលជាហេតុនាំឲ្យកើតជម្លោះ និងការបែកបាក់នោះឡើយ ។
គោលគ្រឹះ(រូកុន)នៃកេរមរតក
គឺសំដៅលើអ្នកស្លាប់(ឬអ្នកដែលគេកំណត់ថាបានស្លាប់) ជាអ្នកដែលបានបន្សល់ទុកនូវកេរមរតក។
គឺអ្នកដែលនៅរស់រានមានជីវិតក្រោយមរតកជន(ឬអ្នកដែលគេកំណត់ថានៅមានជីវិត)ដែលមានសិទ្ធិទទួលកេរមរតកពីមរតកជនដោយមូលហេតុណាមួយក្នុងចំណោមមូលហេតុដែលនាំឲ្យគេមានសិទ្ធិទទួលបានចំណែកមរតក។
គឺសំដៅលើអ្វីដែលមរតកជនបានបន្សល់ទុក ដូចជាទ្រព្យសម្បត្តិ ឬក៏សិទ្ធិនៃការទទួលមរតក។