បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ពេលវេលាដែលហាមឃាត់មិនឲ្យសឡាតស៊ូណិត

មានពេលវេលាជាច្រើនដែលគេហាមមិនឲ្យសឡាតស៊ូណិត(សឡាតស្ម័គ្រចិត្ត)នោះឡើយ។ នៅក្នុងមេរៀននេះ អ្នកនឹងបានដឹងពីពេលវេលាទាំងនោះ។

  • ដឹងពីពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាតស៊ូណិត។

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ពេលវេលាដែលហាមឃាត់មិនឲ្យសឡាតស៊ូណិត

ជាទូទៅ គ្រប់ពេលវេលាទាំងអស់ គឺគេអនុញ្ញាតឲ្យជនមូស្លីមអាចសឡាតស៊ូណិតបាន លើកលែងតែពេលវេលាមួយចំនួនប៉ុណ្ណោះដែលសាសនាឥស្លាមបានហាមមិនឲ្យសឡាត ដោយយោងលើមូលហេតុផ្សេងៗ ដូចជាពេលវេលាខ្លះ គឺជាពេលដែលពួកគ្មានជំនឿធ្វើការគោរពសក្ការៈ ពេលវេលាខ្លះ ជាពេលដែលគេបង្កើនកម្តៅភ្លើងនរកជើហាន់ណាំ ហើយពេលវេលាខ្លះទៀត ជាពេលវេលាដែលព្រះអាទិត្យរះចន្លោះស្នែងទាំងពីររបស់ស្ហៃតនជាដើម។ ដូចនេះ គេមិនត្រូវប្រតិបត្តិសឡាតក្នុងពេលវេលាទាំងនោះឡើយ លើកលែងតែដើម្បីសឡាតសង(កហ្ទ៏សឡាត)ចំពោះសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)ដែលគេខកខានមិនបានសឡាត ឬក៏សឡាតស៊ូណិតដែលមានមូលហេតុត្រឹមត្រូវ ដូចជាសឡាតតះយ៉ាតុលម៉ាស្ជិតជាដើម។ នេះគឺសម្រាប់តែការប្រតិបត្តិសឡាតប៉ុណ្ណោះ។ រីឯការហ្ស៊ីកៀរទៅចំពោះអល់ឡោះ និងការសុំទូអាបួងសួងអំពីទ្រង់វិញ គឺច្បាប់បង្គាប់ប្រើគ្រប់ពេលវេលាទាំងអស់ដោយគ្មានពេលវេលាហាមឃាត់ឡើយ។

ពេលវេលាទីមួយ

ក្រោយពីសឡាតហ្វាជើររួច រហូតដល់ថ្ងៃរះឡើងកម្ពស់មួយថ្នោល ដែលជាធម្មតាប្រមាណជា២០នាទីបន្ទាប់ពីថ្ងៃរះ។

ពេលវេលាទីពីរ

នៅពេលថ្ងៃរះចំត្រង់ពីលើក្បាល រហូតដល់ថ្ងៃជ្រេ។ វាជាពេលវេលាខ្លីមួយមុនចូលដល់ពេលវេលាសឡាតហ្ស៊ូហូរ។

ពេលវេលាទីបី

បន្ទាប់ពីសឡាតអាសើរ រហូតដល់ថ្ងៃលិច។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង