ផ្នែកបច្ចុប្បន្ន model:
មេរៀន អាហ្សាន
អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើជនមូស្លីមឲ្យធ្វើការអាហ្សានដើម្បីប្រកាសហៅមនុស្សលោកឲ្យមកប្រតិបត្តិសឡាត និងជាការជូនដំណឹងដល់ពួកគេពីការចូលមកដល់នៃពេលវេលាសឡាត។
ហើយគេដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការអ៊ីក៏ម៉ះដើម្បីជាការជូនដំណឹងដល់ពួកគេពីការចាប់ផ្ដើមប្រតិបត្តិសឡាត។
តើគេដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការអាហ្សានយ៉ាងដូចម្ដេច?
ដើមឡើយអ្នកមូស្លីម(ពេលដែលពួកគេទើបទៅដល់ម៉ាទីណះ) ពួកគេប្រមូលផ្ដុំគ្នា ហើយរង់ចាំការសឡាត ដោយគ្មាននរណាម្នាក់អាហ្សាន ឬប្រកាសហៅនោះទេ។ នៅថ្ងៃមួយ ពួកគេបានជជែកគ្នាអំពីរឿងនេះ។ ពេលនោះ មានអ្នកខ្លះក្នុងចំណោមពួកគេបាននិយាយថា៖ ចូរពួកអ្នកបង្កើតជួងមួយដូចជាជួងរបស់ពួកគ្រឹស្ទាន។ ហើយអ្នកខ្លះទៀតក្នុងចំណោមពួកគេបាននិយាយថា៖ ត្រូវបង្កើតត្រែមួយដូចជាត្រែរបស់ពួកជ្វីហ្វ។ ខណៈនោះ អ៊ូមើរបាននិយាយថា៖ ហេតុអ្វីបានជាពួកអ្នកមិនតែងតាំងបុរសម្នាក់ដើម្បីប្រកាសហៅមនុស្សលោកឲ្យមកប្រតិបត្តិសឡាតទៅ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱពីឡាល! ចូរក្រោកឈរឡើង ហើយប្រកាសហៅ(មនុស្សលោក)ឲ្យមកប្រតិបត្តិសឡាត” ។ (ពូខរី៖៦០៤, មូស្លីម៖៣៧៧)
ច្បាប់នៃការអាហ្សាន និងអ៊ីក៏ម៉ះ
ការអាហ្សាន និងអ៊ីក៏ម៉ះ គឺជាកាតព្វកិច្ច(វ៉ាជិប)នៅក្នុងការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ) តែមិនចាំបាច់ចំពោះអ្នកដែលសឡាតម្នាក់ឯងនោះទេ។ ប្រសិនបើបោះបង់វាដោយចេតនា នោះសឡាតរបស់ពួកគេត្រឹមត្រូវ តែមានបាបកម្ម។
គេបង្គាប់ប្រើឲ្យអាហ្សានដោយសំឡេងខ្លាំងៗដើម្បីឲ្យមនុស្សបានឮ ហើយមកប្រតិបត្តិសឡាត។
នៅក្នុងការអាហ្សានពេលហ្វាជើរ អ្នកអាហ្សានត្រូវបន្ថែមនូវឃ្លាថា៖ الصلاة خير من النوم، الصلاة خير من النوم បន្ទាប់ពីពោលថា៖حي على الفلاح។
ការសូត្រតាមអ្នកអាហ្សាន
ចំពោះអ្នកដែលបានឮគេអាហ្សាន ស៊ូណិតឲ្យគេថាតាមពីក្រោយអ្នកអាហ្សានដូចអ្វីដែលអ្នកអាហ្សានបានពោល លើកលែងតែនៅពេលអ្នកអាហ្សានពោល៖ (حي على الصلاة) ឬ (حي على الفلاح) គឺគេត្រូវពោលថា៖ (لا حول ولا قوة إلا بالله) ។ បន្ទាប់មក ក្រោយពីគេអាហ្សានចប់ ស៊ូណិតសូត្រថា៖ اللهم رب هذه الدعوة التامة والصلاة القائمة آت محمداً الوسيلة والفضيلة وابعثه المقام المحمود الذي وعدته
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.