បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន គោលជំហរនៃសេចក្តីជំនឿជុំវិញការធ្វើដំណើរ

សាសនាឥស្លាមមិនបានរារាំងជនមូស្លីមមិនឲ្យធ្វើដំណើរកម្សាន្ត និងរីករាយនឹងភាពស្រស់ស្អាតនៃធម្មជាតិដែលអល់ឡោះជាម្ចាស់ទ្រង់បង្កើតវាឡើងនោះទេ។ ក៏ប៉ុន្តែនៅពេលដែលជនមូស្លីមធ្វើដំណើរ គេត្រូវប្រកាន់ខ្ជាប់នូវក្បួនច្បាប់ និងសុជីវធម៌ឥស្លាម។ ដែលនេះជាអ្វីដែលយើងនឹងសិក្សាលម្អិតនៅក្នុងមេរៀននេះ។

  • ផ្សារភ្ជាប់សាសនារបស់អ្នកឥស្លាមជាមួយនឹងគ្រប់ទិដ្ឋភាពនៃជីវិតរបស់គេ
  • ត្រឹះរិះពិចារណាពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ចំពោះភាវៈ(ម៉ាខ្លូក)ទាំងឡាយ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

អត្ថន័យនៃការធ្វើដំណើរគឺនៅពេលដែលមនុស្សម្នាធ្វើដំណើរទៅកាន់កន្លែងណាមួយ ដូចជាកន្លែងធម្មជាតិជាដើម។

ពាក្យថា “ការធ្វើដំណើរ”(رحلة) ត្រូវបានលើកឡើងនៅក្នុងគម្ពីរគួរអាននៅក្នុងស៊ូរ៉ោះ គូរ៉័ស្ហ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ (لِإِيلَافِ قُرَيْشٍ. إِيلَافِهِمْ رِحْلَةَ الشِّتَاءِ وَالصَّيْفِ) قريش: 1-2 “ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ។ ទម្លាប់របស់ពួកគេ គឺការធ្វើដំណើរនៅរដូវរងារ និងនៅរដូវក្ដៅ”។ (គូរ័ស្ហ៖ ១-២)។ ការធ្វើដំណើរនៅរដូវរងារ គឺពួកគូរ័ស្ហធ្វើដំណើរដើម្បីធ្វើជំនួញឆ្ពោះទៅកាន់ប្រទេសយេមែន ហើយការធ្វើដំណើរនៅរដូវក្តៅ គឺពួកគេធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស្ហាម។

តើយើងអាចបន្ថែមការធ្វើដំណើរទៅក្នុងជំនឿរបស់យើងដោយរបៀបណា?

ជីវិតរបស់ជនមូស្លីម គឺផ្សារភ្ជាប់ជាមួយនឹងអល់ឡោះជាម្ចាស់ និងច្បាប់បញ្ញត្តិរបស់ទ្រង់គ្រប់ស្ថានភាពទាំងអស់។ ហើយការធ្វើដំណើរ ក៏ដូចជាដំណើរកម្សាន្តនានា គឺពោរពេញទៅដោយក្បួនច្បាប់ជាច្រើនដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បញ្ញត្តិច្បាប់ចំពោះពួកយើង ត្បិតក្នុងក្បួនច្បាប់ទាំងនោះ គឺប្រកបដោយគុណប្រយោជន៍យ៉ាងធំធេងទាំងក្នុងលោកិយ និងបរលោក ចំពោះបុគ្គលណាដែលបានព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពតាមបញ្ញត្តិច្បាប់ទាំងនោះ។

អ្នកមានជំនឿអាចធ្វើឲ្យការធ្វើដំណើរ ក៏ដូចជាដំណើរកម្សាន្តនានារបស់គេក្លាយជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)បាន ដោយគេធ្វើដំណើរទៅកាន់កន្លែងណាដែលអាចឲ្យគេសម្រេចនូវការគោរពសក្ការៈនោះ ដូចជាការធម្មយាត្រាហាជ្ជីឬធ្វើអ៊ុមរ៉ោះ(ធ្វើដំណើរទៅកាន់ក្រុងម៉ាក្កះ) ឬក៏ដើម្បីស្វែងរកចំណេះវិជ្ជា។ ម្យ៉ាងទៀត គេក៏អាចធ្វើឲ្យការធ្វើដំណើរនោះក្លាយជាការគោរពសក្ការៈផងដែរ តាមរយៈការនៀតល្អ ដោយគេនៀតថា គេធ្វើដំណើរនេះដើម្បីផ្សារភ្ជាប់សាច់សាលោហិត ឬធ្វើឲ្យគ្រួសារមានភាពសប្បាយរីករាយដោយការសម្រាកលំហែ តាមរបៀបដែលច្បាប់បានអនុញ្ញាត ឬក៏ដើម្បីបញ្ចៀសខ្លួនឱ្យឆ្ងាញពីប្រការដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។

قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ការសឡាតរបស់ខ្ញុំ ការបូជាសត្វរបស់ខ្ញុំ ការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។ (អាល់អាន់អាម៖១៦២)

ការធ្វើដំណើរ គឺជាឱកាសសម្រាប់ការគិតពិចារណាដែលមានប្រយោជន៍

ចក្រវាឡទាំងមូល គឺពោរពេញទៅដោយសញ្ញាភស្តុតាងជាច្រើនដែលបញ្ជាក់ពីភាពធំធេង ក្តីមេត្តាករុណា និងគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់។ ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងការផ្លាស់ប្ដូររវាងយប់និងថ្ងៃ គឺជាភស្ដុតាងយ៉ាងច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ”។ (អាលីអ៊ិមរ៉ន៖១៩០)។ ហេតុនេះហើយ ទើបមានវាក្យខណ្ឌជាច្រើននៃគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើឲ្យសម្លឹងមើលទៅកាន់របស់ទាំងនោះ ជាការសម្លឹងមើលដោយយកជាមេរៀន ពុំមែនសម្លឹងមើលគ្រាន់តែដើម្បីមានភាពរីករាយនោះទេ។ ទ្រង់បានមានបន្ទូលថា៖ “តើពួកគេមិនសម្លឹងមើលទៅកាន់ការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលអល់ឡោះបានបង្កើតទេឬ”? (អាល់អាក់រ៉ហ្វ៖១៨៥)

មួយវិញទៀត ពេលខ្លះការនៅកន្លែងដែលស្ងៀមស្ងាត់ គឺជាឱកាសមួយសម្រាប់មនុស្សក្នុងការជំនុំជម្រះខ្លួនឯង និងគិតពិចារណាចំពោះអ្វីដែលរូបគេបានធ្វើសម្រាប់ថ្ងៃខាងមុខ(ថ្ងៃបរលោក) ជាពិសេស នៅពេលដែលគេនៅស្ងាត់តែម្នាក់ឯង ហើយគ្មាននរណាម្នាក់តាមដាន ឬមើលឃើញគេក្រៅពីអល់ឡោះជាម្ចាស់។

តើអ្នកត្រូវធ្វើដូចម្តេចនៅពេលដែលអ្នកបានទៅដល់គោលដៅរបស់អ្នក ឬកន្លែងកម្សាន្តរបស់អ្នក?

នៅពេលដែលអ្នកទៅដល់គោលដៅរបស់អ្នក ឬកន្លែងកម្សាន្តរបស់អ្នក មិនថាជាទីរហោស្ថាន ឬកន្លែងផ្សេងទៀតនោះទេ គឺគេបង្គាប់ប្រើអ្នកឲ្យសូត្រទូអាមួយដូចដែលមានភស្តុតាងបញ្ជាក់ពីព្យាការី សអវ ។

អំពី ខាវឡះ កូនស្រីរបស់ ហាគីម រទអ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ ហើយគាត់សូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះ សូមឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត)នោះ គ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់គាត់ឡើយ រហូតដល់គាត់ចេញដំណើរពីកន្លែងឈប់របស់គាត់នោះ”។ (មូស្លីម៖២៧០៨)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង