ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់
និយមន័យជំនឿចំពោះម៉ាឡាអ៊ីកាត់
គឺការជឿជាក់យ៉ាងពិតប្រាកដចំពោះវត្តមាននៃបណ្តាម៉ាឡាអ៊ីកាត់ និងជឿថា ពួកគេគឺជាពិភពអាថ៌កំបាំងខុសពីពិភពមនុស្ស និងពិភពជិន។ ពួកគេមានភាពឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ជាអ្នកកោតខ្លាចអល់ឡោះ។ ពួកគេគោរពសក្ការៈចំពោះអល់ឡោះនូវការគោរពសក្ការៈមួយដ៏ពិតប្រាកដ ហើយពួកគេអនុវត្តតាមបទបញ្ជាដែលអល់ឡោះបង្គាប់ប្រើចំពោះពួកគេដោយមិនល្មើសចំពោះទ្រង់ជាដាច់ខាត ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់)គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវគេលើកតម្កើង។ ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្ដើមសម្ដីមុនទ្រង់ឡើយ ហើយពួកគេប្រតិបតិ្ដតាមការបញ្ជារបស់ទ្រង់”។ (អាល់អាំពីយ៉ាក៖២៦-២៧)
សារៈសំខាន់នៃនឿចំពោះម៉ាឡាអ៊ីកាត់
ជំនឿចំពោះម៉ាឡាអ៊ីកាត់ គឺជាគោលគ្រឹះ(រូកុន)មួយក្នុងចំណោមគោលគ្រឹះនៃជំនឿ(អ៊ីម៉ាន)ទាំងប្រាំមួយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “(ជំនឿនោះ)អ្នកត្រូវជឿចំពោះអល់ឡោះ បណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ចុះមក) បណ្តាអ្នកនាំសាររបស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក) ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អ វាសនាអាក្រក់ គឺសុទ្ធតែត្រូវបានអល់ឡោះកំណត់រួច”។ (មូស្លីម៖៨)
ជំនឿចំពោះម៉ាឡាអ៊ីកាត់ គឺជាកាតព្វកិច្ចចំពោះអ្នកមូស្លីមគ្រប់រូប ហើយជនណាដែលបដិសេធនឹងជំនឿចំពោះពួកគេ ជននោះពិតជាវង្វេង និងប្រព្រឹត្តខុស។ ទ្រង់បានមានបន្ទូលថា៖ “ហើយជនណាដែលប្រឆាំង(អជំនឿ)នឹងអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីរបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងថ្ងៃបរលោក អ្នកនោះពិតជាបានវងេ្វង(ពីមាគ៌ាដែលត្រឹមត្រូវ)ដ៏សែនឆ្ងាយ”។ (អាន់នីសាក៖១៣៦)។ ពិតណាស់ គេកំណត់នូវភាពគ្មានជំនឿទៅលើបុគ្គលណាដែលបានបដិសេធចំពោះបណ្តាគោលគ្រឹះនេះ។
ព្យាការី ﷺ លោកបានប្រាប់ថា ពិតណាស់ មេឃពិតជាមានទម្ងន់ធ្ងន់ដោយសារតែអ្នកដែលស្ថិតនៅក្នុងវា ព្រោះគ្មានចន្លោះមួយចំអាមណាមួយនៅលើមេឃនោះឡើយ លើកលែងតែមានម៉ាឡាអ៊ីកាត់ម្នាក់ឈរសឡាត ឬឱនរូកុ ឬក្រាបស៊ូជោតចំពោះអល់ឡោះ។
តើជំនឿចំពោះម៉ាឡាអ៊ីកាត់ផ្ទុកទៅដោយប្រការអ្វីខ្លះ?
ក្នុងចំណោមលក្ខណៈសម្បត្តិរបស់ម៉ាឡាអ៊ីកាត់ដែលពួកយើងត្រូវជឿចំពោះលក្ខណៈទាំងនោះរួមមាន៖
អល់ឡោះជាម្ចាស់ទ្រង់បានប្រគល់កិច្ចការមួយចំនួនទៅដល់ម៉ាឡាអ៊ីកាត់ ក្នុងចំណោមនោះ៖
ជារឿយៗ យើងតែមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះការដែលមនុស្សម្នាក់អាចរួចជីវិតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបាន។ យើងកុំភ្លេចថា ក្នុងចំណោមកិច្ចការរបស់ម៉ាឡាអ៊ីកាត់នោះ គឺការពារកូនចៅអាហ្ទាំពីគ្រោះថ្នាក់ផ្សេងៗទៅតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់។