ផ្នែកបច្ចុប្បន្ន model:
មេរៀន ឧត្តមភាពនៃគម្ពីរគួរអាន
សម្រាប់គម្ពីរអាល់គួរអានដ៏មហាឧត្តុង្គឧត្តម គឺមានឧត្តមភាព និងភាពវិសេសវិសាលជាច្រើន។ ក្នុងចំណោមនោះមានដូចជា៖
អំពី អូស្មាន ពិន អាហ្វាន រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អបំផុតនៃពួកអ្នក គឺអ្នកដែលបានរៀនគម្ពីរគួរអាន និងបង្រៀនវា”។ (ពូខរី៖៥០២៧)
អំពី អាណាស ពិន ម៉ាលិក រទអ អំពីព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់សម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានបណ្តាក្រុមជាច្រើនក្នុងចំណោមមនុស្សលោក”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកគេជានរណា? លោកបានឆ្លើយថា៖ “ពួកគេ គឺជាក្រុមអាល់គួរអាន ជាក្រុមរបស់អល់ឡោះ និងជាក្រុមពិសេសសម្រាប់តែទ្រង់”។ (អ៊ិពនូម៉ាហ្ជះ៖២១៥)
អំពី អ៊ិពនូម៉ាស្អ៊ូទ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរណាមួយនៃគម្ពីរគួរអាន គេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ“ គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ និង“មីម” គឺជាតួអក្សរមួយ”។ (តៀរមីហ្ស៊ី៖២៩១០)
៤. បណ្តាម៉ាឡាអ៊ីកាត់ ភាពនឹងនរ និងក្តីមេត្តាករុណាចុះទៅលើកន្លែងដែលជួបជុំសូត្រគម្ពីរគួរអាន និងបង្រៀនវាដល់អ្នកដទៃ
៥. គម្ពីរគួរអាននឹងជួយអន្តរាគមន៍ដល់ក្រុមរបស់វា
អំពី អាអ៊ីស្ហះ រទអ ពិតណាស់គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសូត្រគម្ពីរគួរអាន ហើយស្ទាត់ជំនាញ គេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកអ្នកសូត្រគម្ពីរគួរអាន ហើយមានភាពរអាក់រអួល និងមានការលំបាកនោះ គេនឹងទទួលបានផលបុណ្យពីរ”។ (មូស្លីម៖៧៩៨)
៧. គម្ពីរគួរអាននឹងលើកឋានៈក្រុមរបស់វា
អំពី អាប់ទុលឡោះ ពិន អាំរូ ពិន អាល់អាស្ហ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេបាននិយាយទៅក្រុមអាល់គួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រវាដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើវាក្យខណ្ឌ(អាយ៉ាត់)ចុងក្រោយដែលអ្នកសូត្រវា”។ (អាពូហ្ទាវូទ៖១៤៦៤)