បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការជួល

នៅក្នុងមេរៀននេះ យើងនឹងសិក្សាឈ្វែងយល់អំពីអ្វីទៅដែលហៅថា ការជួល ក៏ដូចជាច្បាប់ដែលទាក់ទងទៅនឹងការជួល នៅក្នុងសាសនាអ៊ីស្លាម។

  • យល់ដឹងអំពីនិយមន័យនៃការជួល ក៏ដូចជាច្បាប់ និងមូលហេតុដែលវាត្រូវបានអនុញ្ញាត នៅក្នុងសាសនាអ៊ីស្លាម
  • បញ្ជាក់អំពីច្បាប់មូលដ្ឋាននៅក្នុងការជួល ហើយនឹងលក្ខខណ្ឌរបស់វា នៅក្នុងអ៊ីស្លាម
  • យល់ដឹងអំពីប្រភេទនៃការជួល និងអ្នកជួល
  • បញ្ជាក់អំពីករណីដែលធ្វើឲ្យកិច្ចសន្យានៃការជួលត្រូវបញ្ចប់

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

និយមន័យ

ការជួលគឺជាកិច្ចសន្យា លើការព្រមព្រៀងសម្រាប់ការងារ ឬសម្រាប់អត្ថប្រយោជន៍ដែលច្បាប់អ៊ីស្លាមបានអនុញ្ញាត អំពីរបស់ ឫវត្ថុដែលគេស្គាល់ច្បាស់ ឫបានពិពណ៌នាយ៉ាងច្បាស់ពីលក្ខណៈរបស់វា ដែលអាចជឿទុកចិត្តបាន នៅក្នុងរយៈពេលច្បាស់លាស់ ជាមួយនឹងតម្លៃ ឫសំណងដែលបានកំណត់ច្បាស់លាស់។

ច្បាប់នៃការជួលនៅក្នុងសាសនាអ៊ីស្លាម

ការជួល គឺត្រូវបានអនុញ្ញាត ដោយគម្ពីរគួរអាន ស៊ុណ្ណះ ហើយនិងការមូលមតិគ្នារបស់អ្នកប្រាជ្ញអ៊ីស្លាម។ ហើយវាជាកិច្ចសន្យាដែលចាំបាច់ចំពោះភាគីទាំងពីរត្រូវអនុវត្តតាម ដោយត្រូវមានពាក្យពេចន៍ ឫកិច្ចព្រមព្រៀង ដូចជា ខ្ញុំជួលឲ្យអ្នក និងផ្សេងៗទៀត។

ភស្តុតាងដែលបញ្ជាក់អំពីការអនុញ្ញាតនៃការជួល

អល់ឡោះបានមានបន្ទូលថា៖ “នារីម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់(ធ្វើជាអ្នកគង្វាលសត្វចៀមរបស់យើង)ទៅ ពិតប្រាកដណាស់ មនុស្សល្អដែលលោកឪពុកត្រូវជួលនោះ គឺមានកម្លាំងខ្លាំងក្លា និងស្មោះត្រង់’’។ (ជំពូក អាល់ក៏ហ្សោស្ស ៖ ២៦)

នៅក្នុងហាទីសមួយអ្នកស្រីអាអ៊ីហ្សះបាននិយាយថា៖ « រស៊ូលុលឡោះ ﷺ និងអាពូប៉ាកើរ បានជួលបុរសម្នាក់មកពីកុលសម្ព័ន្ធអាទីលដែលជាមគ្គុទ្ទេសក៍ដ៏ជំនាញម្នាក់ ដែលមិនមែនជាអ្នកអ៊ីស្លាម ។ ព្យាការី ﷺ និងអាពូប៉ាកើរ បានផ្តល់ឱ្យគេនូវអូដ្ឋជិះទាំងពីររបស់ពួកគាត់ហើយបានសន្យាជាមួយគេថានឹងនាំអូដ្ឋជិះរបស់ពួកគាត់នៅព្រឹកព្រលឹមនៃថ្ងៃទី 3 ទៅកាន់រូងភ្នំហ្ស៊ួរ »។ (ពូខរី ៖ ២២៦៤)

មូលហេតុនៃការអនុញ្ញាតឲ្យមានការជួល

ការជួលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងជីវភាពរស់នៅរបស់ពួកគេ។ ពួកគេត្រូវការកន្លែងដើម្បីធ្វើការ ផ្ទះសម្រាប់ស្នាក់នៅ ហាងសម្រាប់ទិញ លក់ សត្វ ឡាន គ្រឿងចក្រជាដើម ដើម្បីដឹក ជិះ និងអត្ថប្រយោជន៍ផ្សេងៗ។ ហើយមនុស្សជាច្រើនមិនអាចទិញរបស់ទាំងនេះបាន ដូច្នេះការអនុញ្ញាតឱ្យមានការជួល នឹងជួយសម្រួលដល់ប្រជាជន ក្នុងការបំពេញតម្រូវការរបស់ពួកគេ ដោយជួយកាត់បន្ថយចំណាយ ប្រើដើមទុនតិច ហើយផ្តល់នូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរ។

ប្រភេទនៃការជួល

١
1. ជួលលើរបស់ដែលគេស្គាល់ច្បាស់ ដូចជា អាគារស្នាក់នៅ ហាងលក់ទំនិញ និងផ្សេងៗទៀត។
٢
2. ជួលលើការងារពលកម្មច្បាស់លាស់ ដូចជា ជួលមនុស្សដើម្បីសង់ផ្ទះ ឬដាំដុះជាដើម។

ប្រភេទនៃអ្នកជួល

١
1. អ្នកជួលឯកជន
٢
2. អ្នកជួលរួម

អ្នកជួលឯកជន

អ្នកជួលឯកជន គឺជាការជួលនរណាម្នាក់ដាច់ដើម្បីធ្វើការឱ្យគេ ក្នុងរយៈពេលមួយជាក់លាក់។ ដូច្នេះគេ(អ្នកដែលត្រូវគេជួល)មិនអនុញ្ញាតឱ្យធ្វើការឱ្យអ្នកផ្សេងក្រៅពីអ្នកដែលបានជួលគេនោះទេ។ ប្រសិនបើគេធ្វើការឱ្យអ្នកផ្សេងក្នុងអំឡុងពេលនេះ ប្រាក់ឈ្នួលរបស់គេនឹងត្រូវបានកាត់តាមចំនួននៃការងាររបស់គេដែលបានធ្វើ។ គេមានសិទ្ធិទទួលបានប្រាក់ឈ្នូល ប្រសិនបើគេបានបំពេញតាមការងាររបស់គេ។ ហើយគេមានសិទ្ធិទទួលបានប្រាក់ឈ្នួលទាំងអស់ ប្រសិនបើអ្នកជួលលុបចោលការជួលមុនរយៈពេលដែលបានកំណត់ លើកលែងតែមានបញ្ហាមួយចំនួន ដូចជា ជំងឺ ឬ អសមត្តភាព។ ក្នុងករណីនេះគេមានសិទ្ធិទទួលបានប្រាក់ឈ្នួល សម្រាប់រយៈពេលដែលគេបានធ្វើការតែប៉ុណ្ណោះ។

អ្នកជួលរួម

អ្នកជួលរួមគឺជាការជួលនរណាម្នាក់ដើម្បីធ្វើការឱ្យគេ ដែលមិនមែនជាការជួលដាច់ ដែលគេអាចធ្វើការឲ្យអ្នកផ្សេងទៀតបាន ដូចជាជាងដែក ជាងទឹក ជាងគំនូរ និងជាងកាត់ដេរជាដើម។ ដោយគេអាចទទួលយកការងាររបស់ផ្សេងបាន ដោយអ្នកដែលជួលគេ មិនអាចរារាំងគេពីការធ្វើការងារឱ្យអ្នកដ៏ទៃបានទេ ហើយគេក៏មិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលដែរ លើកលែងតែគេបានធ្វើការតែប៉ុណ្ណោះ។

ច្បាប់មូលដ្ឋានសម្រាប់ការជួល

١
1. ត្រូវមានទាំងពីរភាគី (អ្នកដែលពាក់ព័ន្ធនឹងការជួល) ដែលមានសិទ្ធិផ្តល់ជូន និងទទួលយក។
٢
2. ត្រូវមានទម្រង់ ឫលិខិតលាយលក្ខណ៌អក្សរឲ្យបានត្រឹមត្រូវ ក្នុងការជួល។
٣
3. វត្ថុបំណងនៃការជួល ។
٤
4. ថ្លៃសេវានៃការជួល។

ភាគីទាំងពីរ

គឺសំដៅលើអ្នកដែលពាក់ព័ន្ធនឹងការជួល ដែលមានសិទ្ធិផ្តល់ជូន និងទទួលយក។

កិច្ចសន្យា

គឺសំដៅលើទម្រង់ ឬលិខិតលាយលក្ខណ៌អក្សរ ឬសកម្មភាពណាមួយដែលបញ្ជាក់ថាត្រឹមត្រូវស្របច្បាប់ក្នុងការជួល។

វត្ថុបំណងនៃការជួល

គឺសំដៅលើអត្ថប្រយោជន៍ដែលទទួលបាននៅក្នុងកិច្ចសន្យានៃការជួល មិនវាថាជាអត្ថប្រយោជន៍ដល់មនុស្ស សត្វ ឬអ្វីមួយ។

ថ្លៃសេវានៃការជួល

គឺសំដៅលើសំណងដែលត្រូវបានផ្តល់ឱ្យជាថ្នូរនឹងផលប្រយោជន៍ដែលទទួលបានពីវត្ថុ ឬបុគ្គល ទៅតាមចំនួនទឹកប្រាក់ ដែលបានកំណត់នៅក្នុងកិច្ចសន្យា។

លក្ខខណ្ឌត្រឹមត្រូវនៃការជួល

١
1. ភាគីនីមួយៗត្រូវតែជាមនុស្សដែលប្រក្រតី មិនល្ងង់ ជាមនុស្សដែលចេះវែកញែក។ ហើយកិច្ចសន្យាជួលក៏គ្មានសុពលភាពផងដែរ សម្រាប់ក្មេងដែលមិនអាចបែងចែក (ត្រូវ ឬខុស) និងមនុស្សឆ្កួត។ ជាងនេះទៅទៀត ភាគីដែលគេបានជួលត្រូវប្តេជ្ញាចិត្ត ហើយអាចបំពេញតាមកិច្ចសន្យាបាន។
٢
2. ដឹងអំពីអត្ថប្រយោជន៍នៃការជួល ដូចជា ដើម្បីស្នាក់នៅ ឬប្រើប្រាស់ផ្សេងៗ។
٣
3. ដឹងពីតម្លៃឈ្នួល
٤
4. អត្ថប្រយោជន៍ដែលទទួលបាន មិនមែនជាអ្វីដែលត្រូវបានហាមឃាត់(ហារ៉ម)។ ការជួលឱ្យគេបើកក្លឹបតន្រ្តី ជួលផ្ទះឲ្យគេយកទៅធ្វើព្រះវិហារនៃសាសនាផ្សេងក្រៅពីអ៊ីស្លាម ឬជួលឲ្យហាងលក់ស្រាជាដើម ទាំងនេះមិនត្រូវបានអនុញ្ញាតនោះទេ ។
٥
5. ដឹងច្បាស់ពីវត្ថុដែលជួលដោយបានឃើញ ឬបានស្គាល់ពីលក្ខណៈរបស់វា ជារបស់ដែលអាចទាញយកផលប្រយោជន៍ពីវាទាំងមូល និងមិនមែនជាចំណែករបស់វា ហើយត្រូវតែជាផលប្រយោជន៍ដែលគេអនុញ្ញាត(ហាឡាល) និងត្រូវតែជាកម្មសិទ្ធិរបស់អ្នកដែលជួល ឬអ្នកដែលត្រូវបានគេផ្តល់សិទ្ធិឱ្យជួល។
٦
6. ការជួលត្រូវតែមានការយល់ព្រមពីភាគីទាំងពីរ។
٧
7. ការផ្តល់ជូន និងការទទួលយក ត្រូវតែធ្វើឡើងរវាងភាគីទាំងពីរ។
٨
8. ដឹងពីរយៈពេលនៃការជួល ដូចជា មួយខែ មួយឆ្នាំ ជាដើម។
٩
9. វត្ថុដែលជួល គឺជារបស់ដែលល្អ គ្មានការបង្កការប៉ះពាល់ដល់ការប្រើប្រាស់។

ពេលវេលាដែលត្រូវបង់ថ្លៃឈ្នូល

ថ្លៃជួលត្រូវតែធ្វើទៅតាមកិច្ចសន្យា ហើយត្រូវតែប្រគល់ឱ្យនៅក្រោយរយៈពេលជួលបានចប់។

ហើយប្រសិនបើភាគីទាំងពីរមានការយល់ព្រមជាមួយគ្នា លើការពន្លឿន ឬពន្យារពេល ឬបង់រំលោះ ក៏គ្មានបញ្ហាអ្វីនោះដែរ ហើយអ្នកដែលគេជួលគឺសមនឹងទទួលបានប្រាក់ឈ្នួលរបស់គេ ប្រសិនបើគេបញ្ចប់ការងារបានល្អ។

ប្រសិនបើការជួល គឺតែលើវត្ថុដែលបានជួលនោះ ការទូទាត់គឺត្រូវធ្វើឡើងបន្ទាប់ពីទទួលបានអត្ថប្រយោជន៍តេម្តង។ ហើយព្យាការី ﷺ មានប្រសាសន៍ថា៖ អល់ឡោះមានបន្ទូលថា៖ « មនុស្សបីនាក់ដែលពួកគេគឺជាសត្រូវ នៅថ្ងៃប្រោសឱ្យរស់ឡើងវិញ(ថ្ងៃគីយ៉ាម៉ាត់)ខ្ញុំនឹងតតាំងនឹងមនុស្សបីប្រភេទ៖ ទីមួយៈ បុរសដែលបានសេចក្តីសញ្ញាក្នុងនាមរបស់ខ្ញុំ បន្ទាប់មកក៏បានប្រព្រឹត្តល្មើសនឹងសេចក្តីសញ្ញានោះ។ ទីពីរៈ បុរសដែលបានលក់មនុស្សដូចជាទេសករ ហើយរីករាយ ចាយវាយនឹងតម្លៃដែលគេទទួលបាននោះ។ ហើយទីបីៈ បុរសដែលបានជួលអ្នកធ្វើការ ហើយបន្ទាប់ពីគេបានទទួលការបម្រើពេញលេញពីការងារនោះរួច គេបែរជាមិនបានផ្តល់ប្រាក់ឈ្នួលដល់គាត់ទេ »។ (ពូខរី ៖ ២២២៧)។

ករណីដែលធ្វើឲ្យកិច្ចសន្យានៃការជួលត្រូវបញ្ចប់

١
របស់ដែលជួល ត្រូវខូចខាតខ្ទេចខ្ទី។
٢
2. ការផុតកំណត់នៃរយៈពេលជួល។
٣
3. ការសុំបញ្ចប់ការជួលពីភាគីណាមួយទៅកាន់ភាគីម្ខាងទៀត ដោយការយល់ព្រមទាំងសងខាង។
٤
4. របស់ដែលជួលកើតមានការខូចខាត ដោយមិនមែនអ្នកជួលនោះទេ ដែលធ្វើឲ្យខូចខាត ដូចជា ផ្ទះ ឬគ្រឿងចក្រត្រូវបំផ្លាញជាដើម។

កិច្ចសន្យាជួលមិនត្រូវបានលុបចោលដោយការស្លាប់របស់ភាគីម្ខាង ឬដោយការលក់របស់ដែលជួលនោះឡើយ។ អ្នកណាហើយដែលត្រូវបានគេជួលឱ្យធ្វើការងារឯកជន បន្ទាប់មកក៏ស្លាប់ នោះកិច្ចសន្យាជួលត្រូវទុកជាមោឃៈ។ នៅពេលកិច្ចសន្យាជួលផុតកំណត់ អ្នកជួលគឺត្រូវប្រគល់វត្ថុដែលគេបានជួលឱ្យទៅម្ចាស់ដើមវិញ។

ភាពខុសគ្នារវាងការជួល និងការលក់

١
1. ការជួលមិនទទួលផលចំនិញ ឬផលប្រយោជន៍ទាំងអស់ក្នុងពេលតែម្តងនោះទេ ប៉ុន្តែការលក់គឺទទួលបានផលចំនិញ ឬផលប្រយោជន៍ក្នុងពេលតែមួយតែម្តង។
٢
2. មិនមែនអ្វីៗទាំងអស់ដែលអនុញ្ញាតឱ្យជួល គឺអាចលក់បានដែរនោះទេ ព្រោះគេអនុញ្ញាតឲ្យជួលមនុស្សធ្វើការ ដោយកម្លាំងពលកម្ម ខណៈពេលដែលមនុស្សមិនត្រូវបានអនុញ្ញាតឱ្យលក់នោះឡើយ។
٣
3. ទោះបីជាការជួលគឺស្រដៀងនឹងការលក់ក៏ដោយ តែការជួលត្រូវបានគេសម្គាល់ថាវាជាវត្ថុសម្រាប់ទទួលបានផលប្រយោជន៍អ្វីមួយ ចំណែកការលក់គឺទទួលបានផលប្រយោជន៍ទាំងស្រុង។
٤
4. ការជួលអាចបញ្ចប់ និងអាចបន្តទៀតសម្រាប់ពេលខាងមុខ តែសម្រាប់ការលក់ គឺបញ្ចប់តែម្តង។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង