បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការកម្ចីប្រាក់

នៅក្នុងមេរៀននេះ យើងនឹងសិក្សាឈ្វែងយល់អំពីអ្វីទៅដែលជាការកម្ចីប្រាក់ ក៏ដូចជាច្បាប់របស់វា នៅក្នុងសាសនាអ៊ីស្លាម។

  • យល់ដឹងអំពីអត្ថន័យនៃការកម្ចីប្រាក់ ក៏ដូចជាច្បាប់ និងលក្ខខណ្ឌរបស់វា នៅក្នុងសាសនាអ៊ីស្លាម
  • ស្វែងយល់អំពីស្ថានភាពរបស់អ្នកខ្ចី នៅពេលត្រូវសង

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

អល់ឡោះបានបែងចែកការលាភសក្ការៈរវាងប្រជាជាតិទាំងអស់ដោយភាពយុត្តិធម៌ និងប្រាជ្ញាញាណរបស់ទ្រង់។ ក្នុងចំណោមពួកគេទាំងនោះ មានអ្នកមាន និងអ្នកក្រ អ្នកមានលទ្ធភាព និងអ្នកខ្វះខាត ហើយវាបានក្លាយជារឿងធម្មតាសម្រាប់មនុស្ស ដែលពួកគេធ្វើការខ្ចីគ្នា ដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ដោយច្បាប់របស់អល់ឡោះគឺមានភាពពេញលេញ និងទូលំទូលាយ ទ្រង់ក៏បានដាក់ចេញនូវច្បាប់មួយចំនួនដែលទាក់ទងនឹងការកម្ចីប្រាក់ផងដែរ។ អល់ឡោះបានបញ្ជាក់អំពីច្បាប់នៃការកម្ចីប្រាក់ជាមួយនឹងវាក្យខណ្ឌដែលវែងបំផុតនៅក្នុងគម្ពីគួរអាន ដែលជាវាក្យខណ្ឌទី ២៨២ នៃ ជំពូក អាល់ប៉ាក៏រ៉ោះ ហើយវាត្រូវបានគេហៅថាវាក្យខណ្ឌនៃបំណុល។

និយមន័យនៃការកម្ចីប្រាក់

កម្ចីប្រាក់គឺជាការផ្តល់លុយឱ្យនរណាម្នាក់ដើម្បីឱ្យគេយកទៅធ្វើអ្វីដែលអាចទទួលបានអត្ថប្រយោជន៍ពីវា ហើយត្រូវសងវិញនៅពេលក្រោយ។

ច្បាប់នៃការកម្ចីប្រាក់

ប្រាក់កម្ចីគឺជាប្រការស៊ូណិត សម្រាប់អ្នកដែលឲ្យខ្ចី និងជាប្រការដែលមូប៉ាស (អនុញ្ញាត)សម្រាប់អ្នកខ្ចី។ កម្ចីប្រាក់មិនមែនជាប្រការដែលម៉ាគ្រូស(គេស្អប់)នោះទេ ព្រោះអ្នកខ្ចី យកវាមកដើម្បីបំពេញតម្រូវការរបស់គេ រួចហើយក៏សងគេវិញ។

ប្រសិនបើកម្ចីប្រាក់ បានផ្តល់ផលប្រយោជន៍ដល់អ្នកដែលឲ្យខ្ចី នោះវាជាគឺជាការប្រាក់ ដែលត្រូវបានហាមឃាត់។ ដូចជាគេបានឲ្យលុយអ្នកណាម្នាក់ខ្ចី ដើម្បីបានសងមកវិញបន្ថែម លើសពីលុយដែលឲ្យខ្ចី។ ដូចគ្នាដែរ ប្រសិនបើមានការបន្ថែមនូវកិច្ចសន្យាផ្សេងទៀត ទៅលើការខ្ចីប្រាក់ ដូចជា ការលក់អ្វីមួយបន្ថែម វាក៏ត្រូវបានហាមឃាត់ផងដែរ ព្រោះវាមិនត្រូវបានអនុញ្ញាត ក្នុងការខ្ចី និងការលក់អ្វីមួយរួមគ្នាក្នុងកិច្ចសន្យាតែមួយក្នុងពេលតែមួយនោះទេ។

មូលហេតុដែលកម្ចីប្រាក់ត្រូវបានអនុញ្ញាត

សាសនាអ៊ីស្លាមបានអនុញ្ញាតឲ្យមានការខ្ចីប្រាក់ ដោយសារសេចក្តីសប្បុរសចំពោះមនុស្ស និងជួយសម្រួលកិច្ចការរបស់ពួកគេ កាត់បន្ថយនូវទុក្ខព្រួយ និងលើកទឹកចិត្តអ្នកខ្វះខាត។ លើសពីនេះទៅទៀត វាគឺជាវិធីមួយដែលជួយឲ្យអ្នកដែលឱ្យខ្ចីអាចខិតទៅជិតអល់ឡោះ (ទទួលបានការពេញចិត្តពីទ្រង់)។ នៅពេលដែលគេអាចជួយបំពេញតម្រូវការរបស់អ្នកដែលខ្ចីកាន់តែច្រើន នោះផលបុណ្យរបស់គេក៏កាន់តែធំផងដែរ។

ស៊ូណិតឲ្យមានលិខិតក្នុងកម្ចីប្រាក់ តិច ឬ ច្រើន ដោយត្រូវសរសេរវាទុក ហើយត្រូវមានសាក្សីដឹងលឺផងដែរ។ ត្រូវសរសេរនូវចំនួនទឹកប្រាក់ ប្រភេទរូបិយប័ណ្ណ និងរយៈពេលនៃការកម្ចីដើម្បីរក្សាទុកជាឯកសារ និងដើម្បីឲ្យអ្នកដែលឱ្យខ្ចីមានទំនុកចិត្តថា កម្មសិទ្ធិរបស់គេនឹងមិនបាត់បង់ ប្រសិនបើអ្នកដែលខ្ចីស្លាប់ ឬបំភ្លេចចោល ក៏ដូចជាបដិសេធជាដើម។ អល់ឡោះមានបន្ទូលថា៖ “ ឱបណ្ដាអ្នកដែលមានជំនឿ នៅពេលដែលពួកអ្នកខ្ចីគ្នា ទៅវិញទៅមក រហូតដល់ពេលកំណត់ណាមួយ ចូរពួកអ្នកកត់ត្រាវា។ ហើយចូរឱ្យអ្នកកត់ត្រា កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធក្នុងការកត់ត្រាដូចអ្វីដែល អល់ឡោះបានបង្រៀនគេឡើយ។ ដូចេ្នះ ចូរឱ្យគេនោះកត់ត្រា ហើយចូរឱ្យអ្នកខ្ចីបញ្ជាក់ប្រាប់(នូវអ្វីដែលត្រូវកត់ត្រា)។ ហើយ ចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចអល់ឡោះជាម្ចាស់របស់គេ ហើយគេ មិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨២)។ ហើយទ្រង់មានបន្ទូលបន្តនៅក្នុងវាក្យខណ្ឌដដែលនេះថា៖ “ ហើយ ចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ពេលទោះតូច ឬធំក៏ដោយ។ ការធ្វើដូចេ្នះគឺយុត្ដិធម៌បំផុតចំពោះ អល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដាដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យ ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨២)

លក្ខខណ្ឌនៅក្នុងការរកម្ចីប្រាក់

١
1. ប្រាក់កម្ចី ត្រូវតែធ្វើឡើងជាមួយនឹងទម្រង់ពាក្យពេចន៍ត្រឹមត្រូវ គឺមានការផ្តល់ជូន និងការទទួលយក ឬអ្វីដែលអាចជំនួសពាក្យទាំងពីរនេះ
٢
2. ភាគីកិច្ចសន្យា (អ្នកឱ្យខ្ចី ឬអ្នកខ្ចី) ជាមនុស្សដែលពេញវ័យ ស្មារតីប្រក្រតី គ្មានការបង្ខិតបង្ខំ និងមានសិទ្ធិក្នុងការឲ្យខ្ចី និងទទួលយក។
٣
3. ប្រាក់កម្ចីត្រូវតែជារបស់ដែលគេអនុញ្ញាត(ហាឡាល)
٤
4. ត្រូវតែដឹងច្បាស់ពីចំនួនប្រាក់ដែលត្រូវកម្ចី

ចាំបាច់លើអ្នកដែលខ្ចីលុយពីអ្នកដ៏ទៃ ត្រូវតែដោះស្រាយសងទៅគេវិញ ហើយហាមមិនឲ្យខ្ចីលុយ គេ ដោយគ្មានបំណងសងគេឡើយ។ ដូច្នេះបើដល់ពេលសងបំណុលគេត្រូវតែសងវិញ។ អាពូហ៊ូរ៉យរ៉ោះ បានរាយការណ៍ថា ព្យាការី ﷺ មានប្រសាសន៍ថា៖ « អ្នកណាហើយដែលខ្ចីលុយគេ ដោយមានបំណងសងគេវិញនោះអល់ឡោះនឹងសងវាជំនួសគេ(ជួយគេក្នុងការរកវាដើម្បីសង) ហើយអ្នកណាដែលខ្ចីលុយគេ ដោយមានចេតនាបំផ្លាញវា នោះអល់ឡោះនឹងបំផ្លាញវា »។ ( ពូខរី ៖ ២៣៨៧)

ស្ថានភាពនៃអ្នកកម្ចីនៅពេលដែលត្រូវសងបំណុល

١
1. ប្រសិនបើគេគ្មានលុយសងនោះទេ នោះមនុស្សប្រភេទនេះ គឺត្រូវយោគយល់ទុកពេលឲ្យគេ ដោយសារគេកំពុងជួបការលំបាក។ អល់ឡោះមានបន្ទូលថា៖ “ ហើយប្រសិនបើគេគ្មានលទ្ធភាពសង ចូរពួកអ្នកពន្យារ ពេលរហូតគេមានលទ្ធភាព។ ប៉ុន្ដែបើពួកអ្នកបរិច្ចាគវិញនោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកប្រសិនបើពួកអ្នកដឹង ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៨០)
٢
2. ប្រសិនគេមានលុយច្រើនជាងចំនួនបំណុល នោះមនុស្សប្រភេទនេះ គឺត្រូវតែសងបំណុលគេវិញ ព្រោះគេច្បាប់បានហាមមិនឲ្យអ្នកមានលទ្ធភាពអាចសង ធ្វើការពន្យាពេលសងគេវិញនោះទេ នៅពេលដែលដល់ពេលកំណត់។ អាពូហ៊ូរ៉យរ៉ោះ បានរាយការណ៍ថា ព្យាការី ﷺ មានប្រសាសន៍ថា៖ « ការពន្យារពេលក្នុងការសងប្រាក់ ខណៈពេលដែលខ្លួនមានលទ្ធភាពក្នុងការសង គឺជាអំពើអយុត្តិធម៌ »។ ( ពូខរី ៖ ២២៨៨ និង មូស្លឹម ៖ ១៥៦៤ )
٣
3. ប្រសិនគេមានលុយល្មមគ្រប់បំណុល នោះគេចាំបាច់ត្រូវតែសងបំណុល។
٤
4. ប្រសិនបើប្រាក់របស់គេមានតិចជាងបំណុល នោះបុគ្គលនេះត្រូវបានគេចាត់ទុកថាក្ស័យធន ហើយត្រូវបានរារាំងមិនឲ្យចំណាយប្រាក់ទាំងនោះ ប្រសិនបើម្ចាស់បំណុលទាំងអស់ ឬមួយចំនួនទាមទារ ហើយប្រាក់របស់គេត្រូវបែងចែកទៅតាមបំណុលរបស់គេចំពោះម្ចាស់បំណុលម្នាក់ៗ។

ច្បាប់នៃការដាក់ប្រាក់នៅក្នុងធនាគារ

١
1. ការដាក់ប្រាក់ក្នុងធនាគារអ៊ីស្លាមដែលធ្វើការប្រតិបត្តិស្របតាមច្បាប់អ៊ីស្លាម គឺត្រូវបានអនុញ្ញាត។
٢
2. ចំពោះការដាក់ប្រាក់នៅក្នុងធនាគារដែលធ្វើការទូទាត់ការប្រាក់ គឺស្ថិតក្នុងពីរករណីនេះ៖ ករណីទីមួយ៖ គឺការដាក់ប្រាក់ជាថ្នូរ ដើម្បីទទួលបានការប្រាក់ ករណីនេះគឺមិនត្រូវបានអនុញ្ញាតឡើយ។ ករណីទីពីរ៖ គឺការដាក់ប្រាក់បញ្ញើមាននៅក្នុងចរន្តគណនី ដែលគ្មានការប្រាក់។ នេះក៏មិនត្រូវបានអនុញ្ញាតដែរ ព្រោះ វាការគាំទ្រដល់ធនាគារក្នុងការប្រើប្រាក់លុយរបស់គេ ក្នុងប្រតិបត្តិការ ដែលមានចរន្តការប្រាក់។ ឡើងលែងតែមានការចាំបាច់ ដែលដាច់ខាត តម្រូវឲ្យដាក់នៅក្នុងធនាគារនោះ។ ឧទាហរណ៍ៈ ប្រសិនបើមានការភ័យខ្លាចថាលុយរបស់គេនឹងត្រូវបាត់បង់ ឬត្រូវបានគេលួច ហើយគេគ្មានជម្រើសណាមួយដែលស្របច្បាប់អ៊ីស្លាម ដើម្បីសន្សំប្រាក់របស់គេទេ។ ក្នុងករណីនោះ វាត្រូវបានអនុញ្ញាតឱ្យដាក់ប្រាក់ដោយសារតែភាពចាំបាច់។

ម្ចាស់បំណុលមិនត្រូវដាក់លក្ខខណ្ឌ ឬកំណត់ថាត្រូវបង់ផាកពិន័យ លើកូនបំណុលនោះទេ ប្រសិនបើគេមានការយឺតយ៉ាវក្នុងការបង់ប្រាក់មិនបានទាន់ពេលវេលា ព្រោះវាគឺជាការប្រាក់។ ទោះបីជាអ្នកខ្ចីគិតថាគេអាចសងវិញទាន់ពេលដោយមិនមានការផាកពិន័យលើគេក៏ដោយ ព្រោះវាក៏ចូលទៅក្នុងកិច្ចសន្យា ដែលពាក់ពន្ធនឹងការប្រាក់ដែរ។

ការធ្វើល្អ ដោយការផ្តល់បន្ថែមនៅពេលសងប្រាក់

ការធ្វើល្អនៅក្នុងការសងប្រាក់កម្ចី (ដូចជាប្រសិនបើគេឱ្យគាត់ខ្ចីអ្វីមួយ ហើយគាត់សងគេវិញ ប្រសើរជាង ធំជាង ឬច្រើនជាង) គឺជាកាប្រការស៊ូណិត ប្រសិនបើវាមិនស្ថិតក្នុងលក្ខខណ្ឌនៃក្នុងកម្ចីប្រាក់ ព្រោះនេះគឺបង្ហាញពីការវិនិច្ឆ័យល្អ និងមានសុជីវធម៌ល្អ។ ផ្ទុយទៅវិញ បើវាមាននៅក្នុងលក្ខខណ្ឌនៅក្នុងកិច្ចសន្យានៃកម្ចីប្រាក់វិញ នោះវាស្ថិតក្នុងការប្រាក់ ដែលត្រូវបានគេហាមឃាត់។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង