ផ្នែកបច្ចុប្បន្ន model:
មេរៀន អារីយ៉ះ
និយមន័យនៃអារីយ៉ះ
ច្បាប់នៃអារីយ៉ះ
មូលហេតុដែលអនុញ្ញាតឲ្យមានអារីយ៉ះ
អំពីទិដ្ឋភាពនៃសេចក្តីមេត្តាករុណារបស់អល់ឡោះ ក្នុងការទ្រង់បានអនុញ្ញាតឲ្យមានការកម្ចីប្រើ ដើម្បីជួយបំពេញតម្រូវការរបស់អ្នកដែលខ្វះខាត។ អ្នកឱ្យខ្ចីទទួលបានផលបុណ្យ ខណៈពេលអ្នកខ្ចីទទួលបានអត្ថប្រយោជន៍ ទន្ទឹមនឹងធ្វើការរក្សានូវវត្ថុដែលបានខ្ចីសម្រាប់ម្ចាស់ដែលឱ្យខ្ចីផងដែរ។
អល់ឡោះមានបន្ទូលថា៖ “ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អ និងកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ ’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ២)
ក្នុងហាទីសមួយអំពីអាណាស្សបាននិយាយថាៈ នៅពេលមួយដែលប្រជាជនម៉ាឌីណះ ជួបការភ័យខ្លាច ដូច្នេះ ព្យាការី ﷺ បានខ្ចីសេះពី អាពូតុលហះ ដែលគេហៅឈ្មោះវាថា អាល់ម៉ាន់ទូប ហើយលោកក៏បានជិះវា។ ពេលលោកត្រឡប់មកវិញ លោកក៏បានមានប្រសាសន៍ថា៖ « យើងមិនបានឃើញអ្វីទេ(សេះធម្មតា) ប៉ុន្តែសេះនេះ លឿន (មានថាមពលអស្ចារ្យប្រៀបផ្តឹមបាននឹងមហាសមុទ្រ» ។ (ពូខរី ៖២៦២៧ និង មូស្លីម ៖ ២៣០៧)
លក្ខខណ្ឌដែលត្រឹមត្រូវនៅក្នុងអារីយ៉ះ
ច្បាប់មូលដ្ឋាននៃអារីយ៉ះ
អ្នកខ្ចីត្រូវតែការពារវត្ថុដែលគេបានខ្ចី ថែរក្សា និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយប្រគល់វាឱ្យទៅម្ចាស់របស់វាវិញក្នុងស្ថានភាពនៅដូចដើម។ ប្រសិនបើរបស់ដែលខ្ចីនោះខូចដល់ដៃអ្នកខ្ចី បើទោះជាគេមិនបានប្រើវា ក៏គេត្រូវទទួលខុសត្រូវដែរ ទោះបីជាគេមានការធ្វេសប្រហែស ឬអត់ក៏ដោយ។ ហើយប្រសិនបើគេប្រើវាដោយត្រឹមត្រូវ តាមរបៀបរបស់វា នោះគេមិនត្រូវទទួលខុសត្រូវទេ។ លុះត្រាតែគេយកវាទៅប្រើប្រាស់ខុសមធ្យោបាយណាមួយ ក្នុងករណីនោះគេត្រូវទទួលខុសត្រូវវិញ។
អ្នកខ្ចីត្រូវប្រគល់វត្ថុដែលខ្លួនបានខ្ចីទៅឲ្យម្ចាស់គេវិញ ប្រសិនបើគេបានប្រើប្រាស់ ឬបំពេញតម្រូវការរបស់គេរួច ដោយត្រូវប្រគល់វាទៅម្ចាស់វាវិញ ក្នុងស្ថានភាពដូចដើម (ពេលដែលទទួលខ្ចី)។ ហើយក៏មិនត្រូវទុក ឬបដិសេធមិនប្រគល់វាទៅឲ្យម្ចាស់គេវិញនោះដែរ ព្រោះការធ្វើបែបនេះ វាជាអំពើបាប និងជាការបោកប្រាស់ផងដែរ។
អ្នកឲ្យ ខ្ចីមានសិទ្ធិយកមកវិញនូវវត្ថុដែលគេបានខ្ចី នៅពេលណាក៏ដោយដែលគេចង់បាន ដរាបណាវាមិនបង្កគ្រោះថ្នាក់ដល់អ្នកខ្ចី។ ដូចជាអ្នកខ្ចីដើម្បីដាំដំណាំ ហើយគេបានដាំដំណាំខ្ចីរួច។ ក្នុងករណីនេះ អ្នកឲ្យខ្ចី គ្មានសិទ្ធិយកវិញទេ រហូតដល់អ្នកខ្ចីបានប្រមូលផលរួចរាល់សិន។
អល់ឡោះមានបន្ទូលថា៖ “ ពិតប្រាកដណាស់ អល់ឡោះបញ្ជាពួកអ្នកឱ្យប្រគល់បញ្ញើ ទាំងឡាយទៅឱ្យម្ចាស់របស់គេវិញ។ ហើយកាលណាពួកអ្នកកាត់ សេចក្តី រវាងមនុស្សលោក ពួកអ្នកត្រូវកាត់សេចក្ដីដោយយុត្ដិធម៌។ ពិតប្រាកដណាស់ ជាការប្រសើរបំផុតដែលអល់ឡោះបានផ្តល់ដំបូន្មានដល់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ ’’។ (ជំពូក អាន់នីសាក ៖ ៥៨)