ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះវត្តមានរបស់អល់ឡោះជាម្ចាស់
និយមន័យជំនឿចំពោះអល់ឡោះ
គឺការជឿជាក់យ៉ាងដាច់ខាតចំពោះវត្តមានរបស់អល់ឡោះ និងទទួលស្គាល់ពីភាពជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត(រូពូពីយ៉ះ) ជាអ្នកដែលគេគោរពសក្ការៈ(អ៊ូលូហ៊ីយ៉ះ) និងចំពោះបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់(អាស្មាក វ៉ាសស៊ីហ្វាត)។
ការស៊ូជូត(ក្រាបគោរព) គឺជាសកម្មភាពខាងក្រៅដ៏ធំធេងមួយដែលបង្ហាញពីការគោរពឱនលំទោនទៅចំពោះព្រះជាម្ចាស់ដែលជាអ្នកបង្កើត(អល់ឡោះជាម្ចាស់)។
ការទទួលស្គាល់ចំពោះវត្តមានរបស់អល់ឡោះជាម្ចាស់ គឺជាសុភវិនិច្ឆ័យពីធម្មជាតិមួយនៅក្នុងខ្លួនមនុស្សដែលមិនត្រូវការធ្វើសេចក្តីសន្និដ្ឋាននោះឡើយ។ អាស្រ័យហេតុនេះហើយទើបមនុស្សភាគច្រើនបានទទួលស្គាល់នូវវត្តមានរបស់អល់ឡោះជាម្ចាស់ ទោះបីពួកគេមានសាសនា និងលទ្ធិផ្សេងៗគ្នាក៏ដោយ។
ពួកយើងមានអារម្មណ៍ចេញពីជម្រៅនៃដួងចិត្តរបស់យើងថាទ្រង់ពិតជាមានវត្តមាន។ ដោយពួកយើងតែងតែសុំការជ្រកកោនអំពីទ្រង់នៅក្នុងពេលជួបទុក្ខលំបាក និងគ្រោះមហន្តរាយ តាមរយៈឧបនិស្ស័យសុភវិនិច្ឆ័យពីកំណើតនៃជំនឿ និងសភាវគតិនៃសាសនាដែលអល់ឡោះបានដាំនៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូប ទោះបីជាមនុស្សមួយចំនួនព្យាយាមបិទបាំង ហើយមិនអើពើអំពីវាក៏ដោយ។
ហើយយើងក៏បានឮ និងបានឃើញនូវការឆ្លើយតបចំពោះអ្នកដែលបានបួងសួង និងការឆ្លើយតបចំពោះអ្នកដែលត្រូវការជំនួយដែលជាភស្តុតាងបង្ហាញឲ្យឃើញយ៉ាងពិតប្រាកដពីវត្តមានរបស់អល់ឡោះជាម្ចាស់។
ភស្តុតាងដែលបញ្ជាក់ពីវត្តមានរបស់អល់ឡោះជាម្ចាស់ គឺច្បាស់លាស់ជាងអ្វីដែលយើងបានលើកឡើងទៅទៀត។ ក្នុងចំណោមនោះគឺ៖
បុគ្គលគ្រប់រូបបានដឹងហើយថា រាល់អ្វីៗទាំងអស់ចាំបាច់ត្រូវតែមានអ្នកបង្កើត។ ក៏ដូចគ្នាដែរសព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលយើងមើលឃើញវាគ្រប់ពេលវេលា ក៏ចាំបាច់ត្រូវតែមានអ្នកបង្កើតឲ្យវាមានវត្តមានដូចគ្នា នោះគឺអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ វាមិនអាចទៅរួចទេសម្រាប់ពួកគេដែលត្រូវបានបង្កើតដោយគ្មានអ្នកបង្កើត ហើយក៏មិនអាចទៅរួចដែរ ដែលថាពួកគេកើតដោយខ្លួនឯងដោយគ្មានអ្នកបង្កើត ពីព្រោះគ្មានអ្វីមួយដែលកើតឡើងដោយខ្លួនឯងបានទេ។ ដូចដែលទ្រង់បានមានបន្ទូលថា៖ “តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬមួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង”? (អាត់តួរ៖៣៥)។ អត្ថន័យនៃអាយ៉ាត់ខាងលើបានបញ្ជាក់ថា៖ គឺពួកគេមិនត្រូវបានបង្កើតដោយគ្មានអ្នកបង្កើតនោះទេ ហើយពួកគេក៏មិនមែនជាអ្នកបង្កើតខ្លួនឯងនោះដែរ។ ដូច្នេះ អ្នកដែលបង្កើតពួកគេ គឺត្រូវតែអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់។
ភាពទៀងទាត់នៃសកលលោកនេះ ជាមួយនឹងផ្ទៃមេឃ និងផែនដី កាឡាក់ស៊ី ផ្កាយ ភពនានា មហាសមុទ្រ សមុទ្រ និងទន្លេ ភ្នំ វាលទំនាប និងដើមឈើ សត្វដ៏អស្ចារ្យទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា ចក្រវាលនេះមានអ្នកបង្កើតតែមួយគត់ នោះគឺ អល់ឡោះជាម្ចាស់៖ អល់ឡោះបានមានបន្ទូលថា៖ “(នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដ៏ល្អឥតខ្ចោះ”។ (អាន់ណាំល៍៖៨៨)
រាល់ភព និងតារាទាំងឡាយធ្វើដំណើរតាមប្រព័ន្ធថេរដោយមិនមានការរំខានដល់ភពដទៃទៀតនោះឡើយ។ ហើយរាល់ភពទាំងឡាយ គឺវាធ្វើដំណើរទៅតាមគន្លងរបស់វា ដោយមិនបំពានលើគន្លងរបស់ភពដទៃទៀតដែរ ហើយវាក៏មិនធ្វើដំណើរហួសគន្លងរបស់ខ្លួននោះដែរ។ បន្ទូលរបស់អល់ឡោះ៖ “ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះចន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់ពេលថ្ងៃបានដែរ។ ហើយអ្វីៗទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន”។ (យ៉ាស៊ីន៖៤០)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.