ផ្នែកបច្ចុប្បន្ន model:
មេរៀន និយមន័យ និងឧត្តភាពនៃការធ្វើហាជ្ជី
និយមន័យហាជ្ជី
ហាជ្ជី គឺជាគោលបំណងឆ្ពោះទៅកាន់ម៉ាស្ជិតអាល់ហារ៉មនៅក្នុងពេលវេលាដែលត្រូវបានគេកំណត់ជាក់លាក់ដើម្បីបំពេញកិច្ចធម្មយាត្រា ដែលវាគឺជាកាយវិការ និងពាក្យសំដីដែលបាននាំមកពីព្យាការី ﷺ ដូចជាការកាន់តំណមអៀហរ៉ម, ការតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញកាក់ហ្ពះចំនួនប្រាំពីរជុំ, ការដើរសាអ៊ីចំនួនប្រាំពីរជុំរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ, ការស្នាក់នៅវាលអារ៉ហ្វះ និងការគប់គោលនៅឯតំបន់មីណា -ល-។ នៅក្នុងការធ្វើធម្មយាត្រាហាជ្ជីនោះដែរ គឺផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់ ដូចជាការប្រកាសពីគោលជំនឿឯកទេពនិយម(តាវហេទ)ទៅចំពោះអល់ឡោះជាម្ចាស់ ទទួលបាននូវការអភ័យទោសដ៏ធំធេងពីអល់ឡោះ ការណែនាំឲ្យស្គាល់គ្នារវាងអ្នកមូស្លីមទាំងឡាយ ហើយនិងបានរៀនសូត្រពីក្បួនច្បាប់នៃសាសនាឥស្លាមជាដើម។
ច្បាប់នៃការធ្វើហាជ្ជី
ហាជ្ជី គឺជាគោលគ្រឹះ(រូកុន)ទីប្រាំក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម ហើយវាជាកាតព្វកិច្ចចាំបាច់លើជនមូស្លីមគ្រប់រូបទាំងប្រុស ទាំងស្រីត្រូវប្រតិបត្តិវាចំនួនមួយដងក្នុងមួយជីវិត ប្រសិនបើគេមានលទ្ធភាព។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សលោកឲ្យធ្វើធម្មយាត្រាហាជ្ជីនៅគេហដ្ឋានរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នកដែលមានលទ្ធភាពទៅដល់។ ហើយជនណាដែលបានបដិសេធ ពិតប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ”។ (អាលីអ៊ិមរ៉ន៖៩៧)
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានថ្លែងសុន្ទរកថាដោយលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើពួកអ្នកឲ្យធ្វើធម្មយាត្រាហាជ្ជី។ ហេតុនេះ ចូរពួកអ្នកធ្វើហាជ្ជីចុះ”។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ តើត្រូវធ្វើរៀងរាល់ឆ្នាំឬ ឱអ្នកនាំសាររបស់អល់ឡោះ? លោកបាននៅស្ងៀម រហូតដល់បុរសនោះបានសួរលោកចំនួនបីដង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ប្រសិនបើខ្ញុំឆ្លើយថា បាទ នោះវានឹងក្លាយជាកាតព្វកិច្ចរៀងរាល់ឆ្នាំ ហើយពួកអ្នកនឹងគ្មានលទ្ធភាពធ្វើវាឡើយ”។ (មូស្លីម៖១៣៣៧)
ចាំបាច់លើជនមូស្លីមត្រូវរួសរាន់ទៅបំពេញកាតព្វកិច្ចហាជ្ជីនៅពេលណាដែលគេមានលទ្ធភាពគ្រប់គ្រាន់។
ពេលវេលា និងទីកន្លែងនៀតធ្វើហាជ្ជី(មីកត)
សម្រាប់ការធ្វើហាជ្ជី គឺមានពេលវេលា និងទីកន្លែងសម្រាប់នៀត(មីកត)ជាក់លាក់របស់វា។
ពេលវេលានៀតធ្វើហាជ្ជី(មីតកទាក់ទងនឹងពេលវេលា)
សម្រាប់ការធ្វើហាជ្ជី គឺមានបណ្តាខែរបស់វាដែលគេស្គាល់ជាទូទៅ។ ការនៀតអៀហរ៉មហាជ្ជី គឺមិនត្រឹមត្រូវឡើយ លើកលែងតែនៅក្នុងបណ្តាខែទាំងនោះ គឺខែស្ហាវវ៉ាល ខែហ្ស៊ុលក៏អ៊ីហ្ទះ និងខែហ្ស៊ុលហ៊ិជ្ជះ។ កិច្ចការហាជ្ជីដែលគេផ្តោតសំខាន់ គឺនៅរវាងថ្ងៃទីប្រាំបី ដល់ថ្ងៃទីដប់បីនៃខែហ្ស៊ុលហ៊ិជ្ជះដែលជាខែទីដប់ពីរនៃខែចន្ទគតិឥស្លាម។
គឺជាទីកន្លែងទាំងឡាយដែលគេមិនអនុញ្ញាតឲ្យអ្នកដែលហាជ្ជី ឬធ្វើអ៊ុមរ៉ោះដែលមកពីខាងក្រៅធ្វើដំណើរទៅកាន់ទីក្រុងម៉ាក្កះឆ្លងកាត់កន្លែងទាំងនោះដោយគ្មានអៀហរ៉មនោះឡើយ។ សម្រាប់អ្នកនៅទីក្រុងម៉ាទីណះ ទីកន្លែងនៀត(មីកត)របស់ពួកគេ គឺហ្ស៊ុលហ៊ូឡៃហ្វះ។ សម្រាប់អ្នកមកពីប្រទេសស្ហាម(ស៊ីរី) ទីកន្លែងនៀត(មីកត)របស់ពួកគេ គឺអាល់ជួហហ្វះ, សម្រាប់អ្នកមកពីតំបន់ណាច់ទី គឺកើរនុលម៉ាណាហ្ស៊ិល, សម្រាប់អ្នកមកពីប្រទេសយេមែន គឺយ៉ាឡាំឡាំ ហើយសម្រាប់អ្នកដែលមកពីប្រទេសអ៊ីរ៉ាក់ គឺ ហ្សាទូអៀរក៍។ ទីកន្លែងនៀត(មីកត)ទាំងនេះ គឺសម្រាប់អ្នកដែលនៅតំបន់នោះ និងអ្នកទាំងឡាយណាដែលឆ្លងកាត់ពីកន្លែងទាំងនោះដែលមិនមែនជាប្រជាជននៃតំបន់នោះក្នុងចំណោមអ្នកដែលមានបំណងបំពេញធម្មយាត្រាហាជ្ជី និងអ៊ុមរ៉ោះ។ កន្លែងទាំងនោះ គឺគេអាចស្គាល់តាមរយៈអ្នកមានបទពិសោធ និងតាមរយៈផែនទី។
លក្ខខណ្ឌនៃកាតព្វកិច្ចហាជ្ជី
លក្ខខណ្ឌទីមួយ៖ ឥស្លាម
ហាជ្ជី គឺជាកាតព្វកិច្ចចាំបាច់ទៅលើជនមូស្លីម។ វាមិនមែនជាកាតព្វកិច្ចទៅលើអ្នកដែលមិនមែនជាមូស្លីម(កាហ្វៀរ)នោះឡើយ ហើយបើទោះជាពួកគេធ្វើហាជ្ជី ក៏មិនត្រឹមត្រូវនោះដែរ ពីព្រោះឥស្លាម គឺជាលក្ខខណ្ឌមួយដែលធ្វើឲ្យការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)មានភាពត្រឹមត្រូវ។
លក្ខខណ្ឌទីពីរ៖ មានសតិបញ្ញា
ការធ្វើហាជ្ជីមិនមែនជាកាតព្វកិច្ចលើមនុស្សវិកលចរិត(ឆ្កួត)នោះឡើយ ហើយបើទោះជាពួកគេធ្វើហាជ្ជី ក៏មិនត្រឹមត្រូវនោះដែរ។ ជាការពិតណាស់ ការមានសតិបញ្ញ គឺជាលក្ខខណ្ឌក្នុងការដាក់កាតព្វកិច្ច(សាសនា) និងជាលក្ខខណ្ឌដែលធ្វើឲ្យការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)មានភាពត្រឹមត្រូវ ដូចដែលបាននាំមកនៅក្នុងហាទីស្ហ អំពី អាលី រទអ អំពីព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សបីប្រភេទដែលគេមិនយកទោសពៃរ៍ពីពួកគេឡើយ គឺអ្នកដែលគេងលក់រហូតទាល់តែដឹងខ្លួន ក្មេងតូចរហូតទាល់តែពេញវ័យ និងមនុស្សវិកលចរិត រហូតទាល់តែគេមានសតិបញ្ញាឡើងវិញ”។ (អាពូហ្ទាវូទ៖៤៤០៣)
លក្ខខណ្ឌទីបី៖ គ្រប់អាយុ
ការធ្វើហាជ្ជីមិនមែនជាកាតព្វកិច្ចលើកូនក្មេងនោះទេ ដូចដែលបាននាំមកនៅក្នុងហាទីស្ហ អំពី អាលី រទអ អំពីព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សបីប្រភេទដែលគេមិនយកទោសពៃរ៍ពីពួកគេឡើយ គឺអ្នកដែលគេងលក់រហូតទាល់តែដឹងខ្លួន ក្មេងតូចរហូតទាល់តែពេញវ័យ និងមនុស្សវិកលចរិត រហូតទាល់តែគេមានសតិបញ្ញាឡើងវិញ”។ (អាពូហ្ទាវូទ៖៤៤០៣)
ប្រសិនបើកូនក្មេងនោះធ្វើហាជ្ជី ពិតណាស់ការធ្វើហាជ្ជីរបស់គេ ត្រឹមត្រូវ ក៏ប៉ុន្តែវាមិនអាចជំនួសឲ្យការធ្វើហាជ្ជីដែលជាកាតព្វកិច្ចក្នុងឥស្លាម(ពេលគេពេញវ័យ)នោះទេ។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “កូនក្មេងទាំងឡាយណាដែលបានធ្វើហាជ្ជី ក្រោយមក គេបានធំពេញវ័យនោះ ចាំបាច់លើគេត្រូវធ្វើហាជ្ជីម្តងទៀត”។ (រាយការណ៍ដោយ អាត់តប់រ៉នី, អ៊ិពនូឃូហ្សៃម៉ះ, អាល់ហាគីម និងហ្ពៃហាគី)
លក្ខខណ្ឌទីបួន៖ មានសិទ្ធិសេរីភាព
ទាសករដែលជាខ្ញុំបម្រើដាច់ថ្លៃមិនមានកាតព្វកិច្ចត្រូវធ្វើហាជ្ជីឡើយ។ ពួកគេត្រូវបានគេលើកលែងដោយសារជាប់រវល់នឹងការងារបម្រើចៅហ្វាយរបស់ពួកគេ។ ប្រសិនបើពួកគេធ្វើហាជ្ជីដោយមានការអនុញ្ញាតពីចៅហ្វាយរបស់ពួកគេនោះ ការធ្វើហាជ្ជីរបស់គេ គឺត្រឹមត្រូវ ប៉ុន្តែវាមិនអាចជំនួសឲ្យការធ្វើហាជ្ជីដែលជាកាតព្វកិច្ចក្នុងឥស្លាមឡើយ ដូចដែលមានសេចក្តីរាយការណ៍អំពី អ៊ិពនូអាប់ហ្ពាស រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំបម្រើទាំងឡាយណាដែលបានធ្វើហាជ្ជី ក្រោយមក រូបគេត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញនោះ ចាំបាច់លើគេត្រូវធ្វើហាជ្ជីម្ដងទៀត”។ (អាសស៊ូណាន់ អាល់គុបរ៉ អាល់ពៃហាគី៖៨៦១៣)
លក្ខខណ្ឌទីប្រាំ៖ មានលទ្ធភាព
ហាជ្ជីជាកាតព្វកិច្ចចាំបាច់លើអ្នកដែលមានលទ្ធភាព និងសមត្ថភាព គឺសំដៅលើអ្នកដែលមានសុខភាពល្អ មានលទ្ធភាពអាចធ្វើដំណើរបាន និងមានស្បៀងអាហារនិងមធ្យោបាយធ្វើដំណើរអាចទៅបំពេញកាតព្វកិច្ចហាជ្ជីបាន។ ចូលក្នុងលក្ខខណ្ឌនៃលទ្ធភាពនៅក្នុងការធ្វើហាជ្ជីដែរនោះ គឺចំពោះស្ត្រីចាំបាច់ត្រូវមានម៉ះរិម(សាច់ញាតិដែលមិនអាចរៀបការជាមួយគ្នាបាន)រួមដំណើរទៅធ្វើហាជ្ជីជាមួយ ពីព្រោះគេមិនអនុញ្ញាតឲ្យស្ត្រីធ្វើដំណើរទៅធ្វើហាជ្ជី ឬធ្វើដំណើរទៅកន្លែងណាមួយដោយគ្មានម៉ះរិមទៅជាមួយឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សលោកឲ្យធ្វើធម្មយាត្រាហាជ្ជីនៅគេហដ្ឋានរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នកដែលមានលទ្ធភាពទៅដល់)”។ (អាលីអ៊ិមរ៉ន៖៩៧)
ជនណាដែលមានលទ្ធភាពផ្នែកទ្រព្យសម្បត្តិ(មានលុយ) តែអសមត្ថភាពផ្នែករាងកាយដោយសារជំងឺដែលមិនសង្ឃឺមថាជាសះស្បើយ ឬក៏ដោយសារមានវ័យចាស់ជរាជាដើមនោះ ចាំបាច់លើរូបគេត្រូវឲ្យគេធ្វើហាជ្ជីជំនួសខ្លួន។ អំពី អាល់ហ្វទល៍ ពិន អាប់ហ្ពាស ពិតណាស់ មានបុរសម្នាក់បានសួរព្យាការី ﷺ ថា៖ “ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ឪពុករបស់ខ្ញុំបានទាន់ឥស្លាមក្នុងពេលដែលគាត់មានវ័យចាស់ជរាទៅហើយដែលមិនអាចធ្វើដំណើរបានទេ។ ដូចនេះ តើខ្ញុំអាចធ្វើហាជ្ជីជំនួសគាត់បានដែរឬទេ? លោកបានមានប្រសាសន៍ថា៖ “តើអ្នកយល់យ៉ាងណា ប្រសិនបើគាត់ជំពាក់បំណុលគេ ហើយអ្នកសងបំណុលគេជំនួសគាត់ តើគាត់រួចខ្លួនដែរឬទេ? បុរសនោះបានឆ្លើយថា៖ បាទ។ ពេលនោះ លោកក៏បានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកធ្វើហាជ្ជីឲ្យឪពុករបស់អុ្នកចុះ”។ (មូសណាត់អះម៉ាត់៖១៨១២)
ស្ថានភាពដែលបញ្ជាក់ពីលទ្ធភាពរបស់អ្នកមូស្លីមចំពោះការធ្វើហាជ្ជី៖
លក្ខខណ្ឌទីប្រាំមួយ៖ ត្រូវមានម៉ះរិមរួមដំណើរជាមួយ ចំពោះស្ត្រី
គេដាក់លក្ខខណ្ឌចំពោះស្រ្តី គឺចាំបាច់ត្រូវមានម៉ះរិម(សាច់ញាតិដែលមិនអាចរៀបការជាមួយគ្នាបាន)រួមដំណើរជាមួយ។ ដូចនេះ គេមិនដាក់កាតព្វកិច្ចលើស្រ្តីឲ្យទៅបំពេញកាតព្វកិច្ចហាជ្ជីនោះទេ លើកលែងតែមាននរណាម្នាក់ក្នុងចំណោមម៉ះរិមរបស់នាងរួមដំណើរទៅជាមួយក្នុងពេលធ្វើហាជ្ជីនោះ។ អ្នកដែលជាម៉ះរិមរបស់ស្ត្រី គឺសំដៅលើអ្នកទាំងឡាយដែលគេមិនអនុញ្ញាតឲ្យនាងរៀបការជាមួយជារៀងរហូត ដូចជាឪពុក ជីតា កូនប្រុស ចៅប្រុស បងប្អូនប្រុស ក្មួយប្រុស អ៊ំឬពូ ទាំងខាងឪពុក និងខាងម្ដាយ ហើយនិងប្តីរបស់នាង។
ប្រសិនបើស្ត្រីទៅធ្វើហាជ្ជីដោយគ្មានម៉ះរិមទៅជាមួយតាមរយៈមធ្យោបាយណាក៏ដោយដែលមានសុវត្ថិភាពចំពោះខ្លួនរបស់នាង ការធ្វើហាជ្ជីរបស់នាង គឺត្រឹមត្រូវ តែមានបាបកម្មចំពោះការធ្វើដូច្នោះ។
ឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី
មានភស្តុតាងជាច្រើនដែលបញ្ជាក់ពីឧត្តមភាព និងភាពវិសេសវិសាលនៃការធ្វើធម្មយាត្រាហាជ្ជី ដែលក្នុងចំណោមនោះមានដូចជា៖
១. ពិតណាស់ វាស្ថិតក្នុងចំណោមទង្វើកុសលដ៏ប្រសើរបំផុត
នៅពេលដែលមានគេសួរព្យាការី ﷺ ថា៖ តើទង្វើកុសលមួយណាដែលប្រសើរជាងគេ? លោកបានមានប្រសាសន៍ថា៖ “គឺការមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់”។ គេបានសួរទៀតថា៖ បន្ទាប់មក តើអ្វី? លោកបានឆ្លើយថា៖ គឺការតស៊ូក្នុងផ្លូវអល់ឡោះ”។ គេសួរទៀតថា៖ បន្ទាប់មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការធ្វើហាជ្ជីដែលគេទទួលយក”។ (ពូខរី៖១៥១៩, មូស្លីម៖៨៣)
២. វាជារដូវកាលដ៏ធំធេងសម្រាប់ការអភ័យទោស
រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ហើយ(ក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ)គេមិនបានរួមមេត្រីជាមួយភរិយា និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់គេដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។ (អាល់ពូខរី៖១៥២១, មូស្លីម៖១៣៥០)
៣. ជាឱកាសដ៏ធំសម្រាប់ទទួលបានការដោះលែងពីឋាននរក
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានថ្ងៃណាមួយដែលអល់ឡោះជាម្ចាស់ទ្រង់ដោះលែងខ្ញុំបម្រើ(របស់ទ្រង់)ដែលជាប់ទោសពីឋាននរកច្រើនជាងថ្ងៃអារ៉ហ្វះឡើយ”។ (មូស្លីម៖១៣៤៨)
៤. ការតបស្នងចំពោះវា គឺឋានសួគ៌
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការធ្វើហាជ្ជីដែលគេទទួលយកនោះ គ្មានអ្វីតបស្នងចំពោះវាក្រៅពីឋានសួគ៌ឡើយ”។ (អាល់ពូខរី៖១៧៧៣ និង មូស្លីម៖១៣៤៩)។ ឧត្តមភាព និងភាពវិសេសវិសាលទាំងនេះ គឺសម្រាប់អ្នកដែលមាននៀតដោយត្រឹមត្រូវ ល្អបរិសុទ្ធ មានភាពជ្រះស្អាត និងអនុវត្តតាមលំអានដែលមានពីរ៉ស៊ូលុលឡោះ ﷺ។
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.