ផ្នែកបច្ចុប្បន្ន model:
មេរៀន ទំនាក់ទំនងរបស់ជនមូស្លីមជាមួយនឹងជំងឺរាតត្បាត
យើងត្រូវមានជំនឿចំពោះការកំណត់វាសនាល្អ អាក្រក់ ព្រោះវាជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ(រូកុនអ៊ីម៉ាន់)។ ហើយអ្វីដែលកើតឡើងចំពោះបម្រើរបស់អល់ឡោះ ដូចជារោគរាតត្បាត ជំងឺ គ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ គឺសុទ្ធតែជាកំណត់ពីអល់ឡោះជាម្ចាស់ទាំងអស់។ ដូចនេះ យើងត្រូវទទួលយកនូវការកំណត់របស់អល់ឡោះ ហើយមិនត្រូវខឹងសម្បា ត្អូញត្អែរ ឬភ័យស្លន់ស្លោឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “គ្មានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ ទ្រង់នឹងចង្អុលបង្ហាញដល់ដួងចិត្ដរបស់គេ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីៗទាំងអស់”។ (អាត់តាហ្គ៏ពុន៖១១)
អ្នកមានជំនឿត្រូវជឿថា ជាការពិតណាស់ ជំងឺផ្សេងៗ គឺវាពុំមានឥទ្ធិពល ឬអាចចម្លងទៅកាន់អ្នកដទៃដោយខ្លួនវាឡើយ ផ្ទុយទៅវិញ គឺវាអាចមានឥទ្ធិពលបានអាស្រ័យទៅតាមបទបញ្ជារបស់អល់ឡោះ និងការកំណត់របស់ទ្រង់ប៉ុណ្ណោះ។ តែជាទោះបែបនេះក៏ដោយ ក៏ពួកយើងត្រូវបានគេបង្គាប់ប្រើឲ្យប្រកាន់យកនូវមូលហេតុជាក់ស្តែងជាបច្ច័យ ដោយការអនុវត្តតាមក្បួនវេជ្ជសាស្ត្រ និងការការពារ តាមរយៈការនៅឲ្យឆ្ងាយពីមូលហេតុដែលនាំឲ្យមានជំងឺ និងកន្លែងដែលមានជំងឺរាតត្បាតកើតឡើង ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នដោយមិនត្រូវនៅលាយឡំជាមួយនឹងអ្នកជំងឺឡើយ។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ និងគ្មានប្រផ្នូលដោយសារសត្វស្លាបណាមួយ ឬដោយសារខែសហ្វើរនោះដែរ។ ហើយត្រូវរត់ចេញពីអ្នកដែលកើតជំងឺឃ្លង់ ប្រៀបដូចជាអ្នករត់គេចពីសត្វតោដូច្នោះដែរ”។ (ពូខរី៖៥៧០៧)
ជំងឺ និងរោគរាតត្បាតនានា គឺជាទណ្ឌកម្មភ្លាមៗពីអល់ឡោះជាម្ចាស់ចំពោះអ្នកដែលគ្មានជំនឿ និងពួកពុតត្បុត(មូណាហ្វិក) ហើយវាជាក្តីមេត្តាករុណាចំពោះអ្នកដែលមានជំនឿដើម្បីលើកឋានៈរបស់ពួកគេ និងជម្រុះចោលនូវកំហុសឆ្គងរបស់ពួកគេ។ ព្យាការី សអវ បានប្រាប់ អាអ៊ីស្ហះ រទអ នៅពេលដែលនាងសួរលោកអំពីជំងឺតអ៊ូន(ឈ្មោះជំងឺរាតត្បាតម្យ៉ាង)ថា៖ “ជាការពិត វាជាទណ្ឌកម្មមួយដែលអល់ឡោះទ្រង់បញ្ជូនវាទៅកាន់ជនណាដែលទ្រង់មានចេតនា ហើយអល់ឡោះទ្រង់បានចាត់ទុកវាជាក្តីមេត្តាករុណាចំពោះអ្នកដែលមានជំនឿ។ បុគ្គលណាម្នាក់ដែលកើតជំងឺតអ៊ូន ហើយរូបគេស្ថិតនៅក្នុងទឹកដីរបស់ខ្លួនដោយភាពអត់ធ្មត់ និងរំពឹងផលបុណ្យពីអល់ឡោះ(មិនចាកចេញពីតំបន់នោះ)ដោយគេដឹងថា ពិតណាស់ វាមិនអាចបង្កគ្រោះថ្នាក់ដល់រូបគេឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់បានកត់ត្រាឲ្យរូបគេប៉ុណ្ណោះ នោះរូបគេនឹងទទួលបានផលបុណ្យប្រៀបដូចជាផលបុណ្យអ្នកពលី(ស្ហាហ៊ីទ)”។ (ពូខរី៖៣៤៧៤)
នៅក្នុងកាលៈទេសៈនេះ ចាំបាច់លើជនមូស្លីមត្រូវឆ្លើយតបតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតពីប្រយោជន៍រួមជាជាងប្រយោជន៍បុគ្គល ព្រមទាំងចូលរួមសហការគ្នាដើម្បីធានាបាននូវស្ថិរភាព និងការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកជួយគ្នាលើអំពើល្អ និងកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាលើអំពើបាប និងភាពជាសត្រូវនឹងគ្នា”។ (អាល់ម៉ាអ៊ីហ្ទះ៖២)
ប្រការដែលគេហាមឃាត់ក្នុងពេលមានជំងឺរាតត្បាត
គ្មានការសង្ស័យទេថា ជាការពិតណាស់ ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺចាត់ទុកជាការភូតកុហកដែលត្រូវបានហាមឃាត់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យកើតមាននូវការភ័យតក់ស្លុតក្នុងចំណោមមនុស្សផងដែរ។ ដូចនេះ វាជាការសំខាន់ណាស់ដែលត្រូវប្រុងប្រយ័ត្នមិនត្រូវបញ្ជូនព័ត៌មាន ឬដំណឹងទាំងឡាយណាដែលគ្មានប្រភពគួរឲ្យទុកចិត្តនោះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត(មូណាហ្វិក)ថា៖ “ហើយនៅពេលដែលព័ត៌មានស្ដីអំពីសន្ដិសុខ និងអសន្ដិសុខបានមកដល់ពួកគេ គឺពួកគេផ្សព្វផ្សាយព័ត៌មាននោះភ្លាម។ តែប្រសិនបើពួកគេផ្ដល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងមេដឹកនាំរបស់ពួកគេវិញ អ្នកដែលចង់ដឹងការពិតក្នុងចំណោមពួកគេ ពិតជាបានដឹងវាជាមិនខាន”។ (អាន់នីសាក៖៨៣)
សាសនាឥស្លាមហាមឃាត់ចំពោះការលក់ទំនិញផ្តាច់មុខ និងការបោកប្រាស។ ការតម្លើងថ្លៃទំនិញ ការស្តុកទំនិញមូលដ្ឋានផ្តាច់មុខ ក្នុងពេលមនុស្សកំពុងត្រូវការ ជាពិសេស ក្នុងគ្រាមានវិបត្តិ ព្រោះនេះជារូបភាពមួយនៃការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយមិនត្រឹមត្រូវ ជាការបោកប្រាស់ គ្មានភាពស្មោះត្រង់ និងជាអំពើទាបថោក។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកណាដែលផ្តាច់មុខលើទំនិញអ្វីមួយក្នុងបំណងតម្លើងថ្លៃសម្រាប់ប្រជាជនម៉ូស្លីមនៅពេលក្រោយ នោះគេគឺជាមនុស្សដែលមានបាប”។ (មុសណាត់៖៨៦១៧)
ការចម្លងមេរោគទៅកាន់អ្នកដទៃពីអុ្នកដែលមានជំងឺទៅកាន់អ្នកដែលមានសុខភាពល្អតាមគ្រប់រូបភាពទាំងអស់ដោយចេតនា គឺត្រូវបានហាមឃាត់ និងត្រូវបានចាត់ទុកជាបាបកម្មកម្រិតធ្ងន់ ហើយវាក៏ទាមទារឱ្យមានការដាក់ទោសទណ្ឌក្នុងលោកិយផងដែរ។ ការដាក់ទោសទណ្ឌនេះ ប្រែប្រួលទៅតាមភាពធ្ងន់ធ្ងរនៃការចម្លងរោគ និងឥទ្ធិពលរបស់វាទៅលើបុគ្គល និងសង្គម។
ទណ្ឌកម្មចំពោះអ្នកដែលចម្លងរោគទៅកាន់អ្នកដទៃដោយចេតនា
៤. ជេរជំងឺ
ព្យាការី សអវ លោកបានហាមឃាត់មិនឲ្យជេរជំងឺគ្រុនក្តៅឡើយ។ អំពី ជើពៀរ ពិន អាប់ទុលឡោះ រទអ ពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ទៅកាន់ អ៊ុមមូអាស្សាអ៊ិប ថា៖ “ចូរនាងកុំជេរជំងឺគ្រុនក្ដៅ ព្រោះវាលុបលាងកំហុសឆ្គងកូនចៅអាហ្ទាំ ដូចជាភ្លើងដែលលុបបំបាត់ចេ្រះដែកដូច្នោះដែរ”។ (មូស្លីម៖២៥៧៥)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.