បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

ក្បួនច្បាប់ដែលទាក់ទងនឹងជំងឺរាតត្បាត

មេរៀន ក្បួនច្បាប់ដែលទាក់ទងនឹងជំងឺរាតត្បាត

ព័ត៌មានរបស់មេរៀន

នៅក្នុងមេរៀននេះ នឹងបង្ហាញជូនលោកអ្នកនូវក្បួនច្បាប់ និងបញ្ហាមួយចំនួនទាក់ទងនឹងជំងឺរាតត្បាត និងជំងឺទូទៅ។

គោលបំណង

ដឹងអំពីក្បួនច្បាប់ និងដំបូន្មានសំខាន់ៗមួយចំនួនដែលទាក់ទងនឹងជំងឺរាតត្បាត និងជំងឺទូទៅ។

១. ការព្យាបាល និងការចាក់ថ្នាំបង្ការ(វ៉ាក់សាំង)

គេអនុញ្ញាតឲ្យចាក់ថ្នាំបង្ការ ឬវ៉ាក់សាំងដើម្បីការពារមុននឹងជំងឺកើតមាន ហើយវាមិនប្រឆាំងគ្នានឹងការប្រគល់ការទុកចិត្តលើអល់ឡោះ(តាវឹកកាល់)នោះទេ ដោយយោងតាមប្រសាសន៍ព្យាការី សអវ នៅក្នុងហាទីស្ហត្រឹមត្រូវមួយថា៖ “បុគ្គលណាបរិភោគផ្លែល្មើ“អាច្ចវ៉ះ”ចំនួនប្រាំពីរគ្រាប់នៅពេលព្រឹកជារៀងរាល់ថ្ងៃ ការពុល និងអំពើធ្មប់មន្តអាគម មិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយក្នុងថ្ងៃនោះ”។ (ពូខរី៖៥៤៤៥, មូស្លីម៖២០៤៧)។ នេះគឺជាបញ្ចៀសពីគ្រោះថ្នាក់មុននឹងវាកើតឡើង។

២. ដាក់ជនដែលសង្ស័យថាមានផ្ទុកជំងឺនៅកន្លែងដាច់ដោយឡែក

ច្បាប់បញ្ញត្តិឥស្លាមបានជំរុញឲ្យចៀសវាងពីការដាក់ឲ្យនៅលាយឡំរវាងអ្នកជំងឺ និងអ្នកមានសុខភាពល្អ។ ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំដាក់អ្នកជំងឺឲ្យនៅលាយឡំគ្នាជាមួយអ្នកមានសុខភាពល្អ”។ (ពូខរី៖៥៧៧១, មូស្លីម៖២២២១)

ដូចនេះ ត្រូវចៀសវាងពីការចូលទៅជួបអ្នកជំងឺដែលមានផ្ទុកជំងឺឆ្លង ក៏ប៉ុន្តែគេអាចទៅសួរសុខទុក្ខគ្រួសារអ្នកជំងឺ ហើយសួរនាំពីស្ថានភាពអ្នកជំងឺ បួងសួងឲ្យអ្នកជំងឺឆាប់ជាសះស្បើយ និងជួយអ្នកជំងឺលើការព្យាបាលជាដើមតាមដែលអាចធ្វើទៅបានតាមរយៈទ្រព្យសម្បត្តិ តួនាទី ឬអ្វីផ្សេងទៀត ជាមួយនឹងត្រូវប្រកាន់ការការពារដើម្បីកុំឲ្យជំងឺ ឬមេរោគរីករាលដាល។

៣. ហាមឃាត់ពីការចាកចេញពីតំបន់ដែលមានជំងឺរាតត្បាតកើតមាន ឬចូលទៅកាន់តំបន់នោះ

គេមិនអនុញ្ញាតឲ្យចាកចេញពីតំបន់ដែលមានជំងឺតអ៊ូន(ឬជំងឺរាតត្បាត)កើតមាន ឬចូលទៅកាន់តំបន់នោះឡើយ។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺហាទីស្ហ អាប់ទុលរ៉ោះម៉ាន ពិន អ័ហ្វ រទអ ពិតណាស់ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “នៅពេលពួកអ្នកបានឮអំពីវា(ជំងឺត៏អ៊ូន ឬជំងឺរាតត្បាត)នៅទឹកដីណាមួយ ចូរពួកអ្នកកុំចូលទៅកាន់ទឹកដីនោះ ហើយនៅពេលដែលវាកើតឡើងនៅក្នុងទឹកដីដែលពួកអ្នករស់នៅ ចូរពួកអ្នកកុំចាកចេញពីវា”។ (ពូខរី៖៥៧២៩, មូស្លីម៖២២១៩)។ នេះជាអ្វីដែលសាសនវិទូឥស្លាមភាគច្រើនបានយល់ឃើញ គឺគេមិនអនុញ្ញាតឲ្យចូលទៅកាន់ទឹកដីណាមួយដែលមានជំងឺរាតត្បាតកំពុងតែកើតឡើង ឬចាកចេញពីតំបន់ដែលកើតមានជំងឺរាតត្បាតកើតឡើងឡើយ(គឺត្រូវស្វែងរកការព្យាបាលនៅទីនោះ)។

៤. បោះបង់សឡាតរួមគ្នា(សឡាតជើម៉ាអះ)

ការសឡាតរួមគ្នា ឬសឡាតជើម៉ាអះ គឺជាកាតព្វកិច្ច(វ៉ាជិប)លើបុរស ក៏ប៉ុន្តែសាសនវិទូឥស្លាមបានលើកឡើងថា ភាពជាកាតព្វកិច្ចនេះត្រូវបាត់បង់ ប្រសិនបើមានមូលហេតុត្រឹមត្រូវតាមច្បាប់បញ្ញត្តិឥស្លាម។ ហើយភស្តុតាងដែលបញ្ជាក់ដូចនេះ គឺហាទីស្ហ អាអ៊ីស្ហះ រទអ ពិតណាស់ព្យាការី សអវ នៅពេលលោកធ្លាក់ខ្លួនឈឺ គឺលោកមិនបានចូលរួមសឡាតជាមួយនឹងអ្នកមូស្លីមទាំងឡាយឡើយ ហើយលោកបានមានប្រសាសន៍ថា៖ “ចូរប្រើអាពូហ្ពាកើរឲ្យធ្វើជាអ៊ីម៉ាំដឹកនាំសឡាត”។ (ពូខរី៖៦៦៤, មូស្លីម៖៤១៨)។ ដូចនេះ វាជាភស្តុតាងបញ្ជក់ថា ជនមូស្លីម កាលណារូបគេមានមូលហេតុត្រឹមត្រូវស្របច្បាប់ ដូចជាជំងឺ ឬមានការលំបាកជាក់ស្តែង គឺគេអនុញ្ញាតឲ្យបោះបង់ការសឡាតរួមគ្នានៅម៉ាស្ជិត ហើយសឡាតម្នាក់ឯងនៅឯផ្ទះរបស់ខ្លួនបាន។

៥. រៀបចំកន្លែងសឡាតនៅផ្ទះ

ជនមូស្លីមគប្បី)ស៊ូណិត(យកទីតាំងណាមួយនៅក្នុងផ្ទះរបស់ខ្លួនធ្វើជាម៉ាស្ជិត(ទីតាំង)សម្រាប់សឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)ប្រសិនបើគេខកខានមិនបានចូលរួមសឡាតនៅម៉ាស្ជិតដោយមូលហេតុស្របច្បាប់ណាមួយ។ នេះជាការចង្អុលបង្ហាញពីព្យាការី ﷺ នៅក្នុងហាទីស្ហ អ៊ិតហ្ពាន ពិន ម៉ាលិក រទអ ដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម គាត់បានរៀបរាប់ទៅកាន់ព្យាការី ﷺ ថាគាត់ពិការភ្នែក ហើយនៅពេលដែលភ្លៀងធ្លាក់ក្នុងជ្រលងភ្នំដែលនៅចន្លោះគាត់ និងប្រជាជនរបស់គាត់ វារារាំងគាត់ពីការ ការសឡាតជាមួយពួកគេ។ ដូច្នេះ គាត់ក៏បានសុំព្យាការី ﷺ ឲ្យទៅសួរសុខទុក្ខគាត់នៅឯផ្ទះរបស់គាត់ ហើយសឡាតនៅទីនោះ ដើម្បីគាត់យកកន្លែងដែលព្យាការី ﷺ សឡាតនោះធ្វើជាម៉ាស្ជិត(កន្លែងសម្រាប់សឡាត)។ ពេលនោះ ព្យាការី ﷺ ក៏បានទៅ ហើយសឡាតពីររ៉ក្អាត់នៅទីនោះ។

ក៏ដូចគ្នាដែរ លោកស្រី ម៉ៃមូណះ រទអ គឺគាត់មានម៉ាស្ជិត(កន្លែងសម្រាប់សឡាត)នៅក្នុងផ្ទះរបស់គាត់។ ហើយ អាំម៉ើរ ពិន យ៉ាសៀរ ក៏គាត់ធ្លាប់មានម៉ាស្ជិតនៅក្នុងផ្ទះរបស់គាត់ដែរ។ ហេតុនេះ គប្បីលើយើងទាំងអស់គ្នាត្រូវចេះទាញផលប្រយោជន៍ពីវិបត្តិនេះ ដោយធ្វើឲ្យពួកយើងគ្រប់គ្នាមានម៉ាស្ជិតនៅក្នុងផ្ទះរបស់ខ្លួន។

៦. ច្បាប់បង្គាប់ប្រើឲ្យសឡាតរួមគ្នា(ជើម៉ាអះ)នៅក្នុងផ្ទះ

គេបង្គាប់ប្រើឲ្យសឡាតរួមគ្នា(ជើម៉ាអះ)នៅក្នុងផ្ទះនៅពេលដែលគេមិនអាចប្រតិបត្តិវានៅម៉ាស្ជិទបាន ហើយគេនៅតែទទួលបានផលបុណ្យនៃការសឡាតរួមគ្នាដដែល។ ជាការពិតណាស់ មានភស្តុតាងបញ្ជាក់ពីការសឡាតរួមគ្នានៅផ្ទះអំពីមួយក្រុមក្នុងចំណោមសហាហ្ពាត់ ដូចជា អ៊ិពនូម៉ាស្អ៊ូទ និង អាណាស រទអ ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគាត់ទាំងពីរ នៅពេលដែលពួកគាត់ខកខានមិនបានសឡាតជាមួយអ៊ីម៉ាំ។

៧. តើនរណាជាអ្នកដែលសក្តិសមនឹងធ្វើអ៊ីម៉ាំជាងគេ?

ប្រសិនបើគេសឡាតរួមគ្នានៅក្នុងផ្ទះ គឺម្ចាស់ផ្ទះអ្នកដែលសក្តិសមនឹងធ្វើជាអ៊ីម៉ាំជាងគេ ។ តែបើគាត់មិនបោះជំហានទៅមុខដើម្បីធ្វើជាអ៊ីម៉ាំសឡាតទេនោះ គឺអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ល្អជាងគេ គឺជាអ៊ីម៉ាំ។ ប្រសិនបើពួកគេសូត្រល្អដូចគ្នា ត្រូវយកអ្នកដែលចេះដឹងអំពីក្បួនច្បាប់នៃការសឡាតជាងគេ។ ហើយប្រសិនបើពួកគេចេះដឹងអំពីក្បួនច្បាប់នៃការសឡាតដូចគ្នាទៀត គឺត្រូវយកអ្នកដែលមានវ័យចំណាស់ជាងគេ។

៨. ទីតាំងរបស់ម៉ាក់មុម

នៅពេលដែលជនមូស្លីមសឡាតនៅឯផ្ទះរបស់ខ្លួន ប្រសិនបើអ៊ីម៉ាំជាបុរស តាមស៊ុណ្ណះ គឺម៉ាក់មុមត្រូវឈរនៅខាងស្តាំដៃអ៊ីម៉ាំ ប្រសិនបើម៉ាក់មុមមានតែម្នាក់។ ប្រសិនបើម៉ាក់មុមមានគ្នាច្រើន តាមស៊ុណ្ណះ គឺត្រូវឈរនៅពីក្រោយអ៊ីម៉ាំ។ ប្រសិនបើម៉ាក់មុមជាស្ត្រីវិញ តាមស៊ុណ្ណះ គឺគេត្រូវឈរពីក្រោយអ៊ីម៉ាំ។ ហើយប្រសិនបើម៉ាក់មុមមានទាំងបុរសផង ស្ត្រីផង គឺបុរសត្រូវឈរពីក្រោយអ៊ីម៉ាំ ហើយស្ត្រីត្រូវឈរពីក្រោយជួរបុរស។

ឱកាស

វិបត្តិនេះ គឺជាឱកាសដ៏ធំមួយដើម្បីយើងបង្រៀនក្រុមគ្រួសារពីរបៀបសឡាត និងលក្ខខណ្ឌរបស់វា ក៏ដូចជាក្បួនច្បាប់នៃការជម្រះសម្អាត ហើយនិងប្រការផ្សេងៗទៀត ដែលចាំបាច់ត្រូវធ្វើការណែនាំគ្នាទៅវិញទៅមក។

៩. ការសឡាតរួមគ្នា(ជើម៉ាអះ)របស់ស្ត្រី

ស៊ូណិតលើស្ត្រីធ្វើការសឡាតរួមគ្នា(ជើម៉ាអះ)នៅក្នុងផ្ទះ ព្រោះមានភស្តុតាងបញ្ជាក់ដូចនេះពី អ៊ុមមូវ៉ារ៉កោះ, អាអ៊ីស្ហះ និងអ៊ុមមូសាឡាម៉ះ រទអ។ ហើយការសឡាតរួមគ្នារបស់ស្ត្រី គឺមានឧត្តមភាព និងទទួលបានផលបុណ្យពីអល់ឡោះ។ ចំណែកឯអ៊ីម៉ាំរបស់ពួកនាងវិញ គឺត្រូវឈរនៅចំកណ្តាលជួរ(ក្នុងជួរជាមួយគេឯង)។

១០. ការចូលរួមសឡាតរួមគ្នារបស់អ្នកជំងឺ និងនៅកន្លែងជួបជុំនានា

គេហាមមិនឲ្យអ្នកដែលមានផ្ទុកជំងឺឆ្លង(ជំងឺរាតត្បាត)ណាមួយចូលរួមនៅកន្លែងជួបជុំនៃមនុស្សម្នាទាំងឡាយនោះឡើយ ព្រោះទង្វើបែបនេះ គឺនាំមកនូវគ្រោះថ្នាក់ដល់គេឯង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយពួកដែលធ្វើទុក្ខបុកម្នេញបណ្ដាអ្នកមានជំនឿទាំងប្រុសទាំងស្រីចំពោះអ្វីដែលពួកគេមិនបានប្រព្រឹត្ដទេនោះ ពួកគេពិតជាទទួលខុសត្រូវចំពោះការចោទប្រកាន់ និងទទួលបាបកម្មយ៉ាងច្បាស់លាស់”។ (អាល់អះហ្សាប៖៥៨)

ហើយគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃបទបញ្ញត្តិឥស្លាមដែលបានកំណត់នោះគឺ “មិនត្រូវបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ហើយក៏មិនត្រូវបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ” (لا ضرر ولا ضرار)។ ដូចនេះ គេមិនអនុញ្ញាតឲ្យអ្នកដែលមានផ្ទុកជំងឺប្រភេទនេះនៅលាយឡំជាមួយអ្នកដែលមានសុខភាពល្អនោះឡើយ។ ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំដាក់អ្នកជំងឺឲ្យនៅលាយឡំគ្នាជាមួយអ្នកមានសុខភាពល្អ”។ (ពូខរី៖៥៧៧១, មូស្លីម៖២២២១)

១១. ពាក់ម៉ាសក្នុងពេលសឡាត

គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះការគ្របមាត់ ឬបិទមាត់ក្នុងពេលសឡាត ហើយព្យាការី សអវ ក៏បានហាមឃាត់ពីចំនុចនេះផងដែរ។ ក៏ប៉ុន្តែ នៅពេលចាំបាច់ ឬបារម្ភខ្លាចមានគ្រោះថ្នាក់ពីជំងឺឆ្លងផ្សេងៗ គឺគេចាំបាច់ត្រូវតែពាក់ម៉ាសវិញ។

១២. ក្បួនច្បាប់ក្នុងថ្ងៃជុមអាត់

ទោះជាក្នុងស្ថានភាពដែលការសឡាតរួមគ្នាមិនអាចធ្វើទៅបានក៏ដោយ ក៏ក្បួនច្បាប់ផ្សេងៗក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)នៅតែរក្សាដដែល ដោយគេបង្គាប់ប្រើឲ្យសូត្រក្នុងពេលសឡាតស៊ូពុសនៃថ្ងៃជុមអាត់នោះ នូវស៊ូរ៉ោះ អាស្សាជើហ្ទះ និងស៊ូរ៉ោះ អាល់អ៊ិនសាន, សុំទូអាបួងសួងក្នុងម៉ោងដែលការសុំទូអាត្រូវគេទទួលយកនៅបន្ទាប់ពីសឡាតអាសើររួច, បង្កើនការសឡាវ៉ាតលើព្យាការី ﷺ និងសូត្រស៊ូរ៉ោះ អាល់កះហ្វី ជាដើម។ ក្បួនច្បាប់ទូទៅទាំងនេះគឺនៅតែរក្សា ទោះបីជាគ្មានការសឡាតជុមអាត់ក៏ឡើយ។

១៣. បោះបង់ការចាប់ដៃគ្នា

ការចាប់ដៃគ្នា គឺជាស៊ុណ្ណះ(មាគ៌ា ឬលំអានរបស់ព្យាការី)។ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “នៅពេលអ្នកអ៊ីស្លាមពីរនាក់ជួបគ្នា ហើយចាប់ដៃគ្នា នោះអល់ឡោះនឹងអភ័យទោសឲ្យគេទាំងពីរមុនពេលដែលគេទាំងពីរបែកគ្នា”។ (អាពូហ្ទាវូទ៖៥២១២)។ ប៉ុន្តែក្នុងករណីដែលជនមូស្លីមបារម្ភខ្លាចឆ្លងរោគពីគ្នាតាមរយៈការចាប់ដៃនោះ គ្រប់គ្រាន់ហើយត្រឹមការពោលពាក្យឲ្យសាឡាម ហើយសង្ឃឹមថា គេនឹងកត់ត្រាឲ្យរូបគេទទួលបានផលបុណ្យនៃការចាប់ដៃគ្នាផងដែរ ដោយការអនុញ្ញាតពីអល់ឡោះ។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ

ចាប់ផ្តើមប្រឡង