បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការជូនអំណោយ

នៅក្នុងមេរៀននេះ យើងនឹងសិក្សាឈ្វែងយល់អំពីអ្វីទៅដែលហៅថាការជូនអំណោយ ក៏ដូចជាច្បាប់មួយចំនួនរបស់វា នៅក្នុងសាសនាអ៊ីស្លាម។

  • យល់ដឹងអំពីអត្ថន័យនៃការជូនអំណោយ និងមូលហេតុរបស់វា
  • ស្វែងយល់អំពីច្បាប់ ដែលទាក់ទងនឹងការជូនអំណោយ
  • ជំរូញឲ្យមានការជូនអំណោយ ដើម្បីទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

អល់ឡោះដ៏មហាសប្បុរស ទ្រង់ស្រឡាញ់នូវសេចក្តីសប្បុរស។ ហើយអ្នកនាំសាររបស់អល់ឡោះ ﷺ គឺជាមនុស្សដែលមានចិត្តសប្បុរសបំផុត។ គាត់ធ្លាប់ទទួលយកអំណោយ និងធ្លាប់ផ្តល់អំណោយទៅវិញ និងសុំឱ្យគេទទួលយកវាផងដែរ។ គាត់បានលើកទឹកចិត្តចំពោះការជូនអំណោយ ដោយបានចាត់ទុកថាវាជាទង្វើមួយដែលជាទីស្រឡាញ់បំផុតចំពោះគាត់។

និយមន័យនៃការជូនអំណោយ

ការផ្តល់ទ្រព្យសម្បត្តិអ្វីមួយដល់អ្នកដទៃធ្វើជាម្ចាស់កម្មសិទ្ធិ ក្នុងការកាន់កាប់ ដោយមិនត្រូវការសំណង ឬបង់ប្រាក់ត្រឡប់មកវិញ។

ពាក្យថាកាន់កាប់៖ ព្រោះអំណោយ គឺជាប្រភេទនៃការផ្តល់កម្មសិទ្ធិក្នុងការកាន់កាប់ ។

ពាក្យថាទ្រព្យសម្បត្តិ៖ គឺសំដៅលើទ្រព្យគ្រប់ប្រភេទ ទាំងហិរញ្ញវត្ថុ និងវត្ថុផ្សេងៗទៀត។

ហើយពាក្យ (ការកាន់កាប់ទ្រព្យសម្បត្តិ) មិនរាប់បញ្ចូលពាក្យ (ការឲ្យជាអត្ថប្រយោជន៍) នោះទេ ដោយសារហេតុផលពីរយ៉ាង៖

١
1. ការឲ្យជាអត្ថប្រយោជន៍មិនត្រូវបានគេហៅថាទ្រព្យសម្បត្តិទេ នេះបើយោងតាមអ្នកប្រាជ្ញផ្នែកច្បាប់អ៊ីស្លាមមួយចំនួន។
٢
2. ការឲ្យជាអត្ថប្រយោជន៍ គឹមាននិយមន័យរបស់វាដោយឡែកនៅក្នុងន័យនីតិបញ្ញត្តិអ៊ីស្លាម(អ៊ីហ្សទីឡាស់) ដែលគេហៅថា អារីយ៉ះ(ការឲ្យខ្ចីប្រើ)។

ហើយពាក្យថាម្ចាស់កម្មសិទ្ធិ គឺគ្មានសំណង ឬជាប់ជំពាក់បំណុលអ្នកណាម្នាក់ឡើយ។ បើទោះបីគេប្រើពាក្យថាអំណោយក៏ដោយ។ ដោយសារ ការដែលពុំត្រូវផ្តល់សំណងដល់ភាគីណាមួយគឺត្រូវបានចាត់ទុកថាជាការដកចេញនូវអ្វីដែលផ្ទុយពីពាក្យថាអំណោយ។

ពាក្យអំណោយ គឺមានន័យដូចគ្នាទៅនឹងពាក្យថា កាដូ និងដាក់ទាន។ ដែលទាំងអស់នេះគឺស្ថិតនៅក្រោមបណ្តុំនៃសេចក្តីសប្បុរស ការរក្សាទំនាក់ទំនងជិតស្និទ្ធ និងទង្វើល្អទូទៅ។

ច្បាប់នៃការជូនអំណោយ

ការជូនអំណោយ គឺជាប្រការស៊ូណិត ដោយសារតែវាបានធ្វើឲ្យកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា និងទទួលបានផលបុណ្យ ក៏ដូចជានាំមកនូវសេចក្តីស្រឡាញរវាងគ្នា។ ដោយមានការបញ្ជាក់អំពីគម្ពីរ គួរអាន ស៊ុណ្ណះ ហើយនិងការមូលមតិគ្នារបស់អ្នកប្រាជ្ញអ៊ីស្លាម ថាវាគឺជាប្រការស៊ូណិត។

ច្បាប់អ៊ីស្លាមបានជំរុញឱ្យធ្វើផលទាន ព្រោះវាបានដុសខាតបេះដូងពីអំពើអាក្រក់ ភាពក្រអឺតក្រទម និងលោភលន់ ហើយជាវិធីដែល នាំឲ្យដួងចិត្តទទួលបានភាពជិតស្និទ្ធនឹងគ្នា និងពង្រឹងចំណងមិត្តភាពរវាងគ្នា ជាពិសេសសម្រាប់សាច់ញាតិ អ្នកជិតខាង ឬ សត្រូវក៏ដោយ។ វិវាទ ភាពមិនចុះសម្រុងជាមួយអ្នកដទៃអាចកើតមានឡើង ហើយទំនាក់ទំនងអាចនឹងត្រូវកាត់ផ្តាច់ ដូច្នេះការជូនអំណោយ អាចដុសខាតដួងចិត្ត និងដោះស្រាយនូវអ្វីគ្រប់យ៉ាងដែលបណ្តាលឱ្យមានការបែកបាក់រវាងគ្នា។ ហើយអ្នកណាដែលជូនអំណោយអ្វីមួយដើម្បីអល់ឡោះ នឹងគេនឹងទទួលបានផលបុណ្យពីទ្រង់។

អ្នកស្រីអាអ៊ីស្ហះបាននិយាយថា អ្នកនាំសាររបស់អល់ឡោះ ﷺ «បានទទួលយកអំណោយណាមួយដែលគេបានឲ្យលោក ហើយផ្តល់អ្វីមួយទៅគេវិញផងដែរ »។ (ពូខរី ៖ ២៥៨៥)

អ៊ីបនូ អាប់ពើស បាននិយាយាថា៖ « អ្នកនាំសាររបស់អល់ឡោះ ﷺ គឺជាមនុស្សដែលមានចិត្តសប្បុរសបំផុត ហើយគាត់មានចិត្តសប្បុរសបំផុតក្នុងខែរ៉ម៉ាឌន នៅពេលដែលម៉ាឡាអ៊ីកាត់ជីបរេល បានមកជួបគាត់ រាល់យប់គេតែងមកជួបគាត់ ហើយបង្រៀនគម្ពីរគួរអានទៅកាន់គាត់។ ដោយសេចក្តីសប្បុរសរបស់រ៉សូលអល់ឡោះ ﷺ លឿនជាងខ្យល់ទៅទៀត »។ (ពូខរី ៖ ៦ និង មូស្លីម ៖ ២៣០៨)

ច្បាប់មូលដ្ឋាននៃការជូនអំណោយ

អ្នកប្រាជ្ញខាងច្បាប់អ៊ីស្លាម មានការយល់ស្របទាំងអស់គ្នាថា ការផ្តល់ឲ្យ គឺជាមូលដ្ឋានគ្រឹះមួយនៃការជូនអំណោយ។ ការជូនអំណោយ គឺសម្រាប់តែសេចក្តីព្រមព្រៀងនៃការផ្តល់ឲ្យតែប៉ុណ្ណោះ (វាជាការនិយាយនូវពាក្យពេចន៍ដែលបញ្ជាក់ថា គេបានជូនអំណោយពិត)។ ប៉ុន្តែអ្នកដែលទទួលយកជូនអំណោយមិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនោះឡើយ រហូតដល់គេទទួលយកហើយកាន់កាប់វាជាមុនសិន។ ដូច្នេះការទទួលយក និងការកាន់កាប់ អាចកើតឡើងបាន លុះត្រាតែមានការផ្តល់ឲ្យជាមុនសិន។

លក្ខខណ្ឌនៃការជូនអំណោយ

١
1. អ្នកដែលជូនអំណោយត្រូវតែជាអ្នកដែលមានសិទ្ធិសេរីភាពក្នុងការជូនអំណោយ។
٢
2. អ្នកដែលជូនអំណោយត្រូវតែជាម្ចាស់ ឬអ្នកដែលមានសិទ្ធិ ដែលត្រូវបានគេអនុញ្ញាតក្នុងការប្រគល់វា។
٣
3. អ្នកដែលជូនអំណោយត្រូវធ្វើវាដោយការពេញចិត្តខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំនោះទេ។
٤
4. អ្នកដែលទទួលអំណោយត្រូវតែជាអ្នកដែលមានសមត្ថភាពធ្វើជាម្ចាស់កម្មសិទ្ធិ។ ដោយអ្នកដែលមិនទាន់គ្រប់អាយុ គឺត្រូវឱ្យអាណាព្យាបាលរបស់គេទទួលយកវាជំនួសគេ។
٥
ត្រូវតែមានអ្នកទទួលអំណោយ ព្រោះអំណោយនោះត្រូវបានចាត់ទុកជាកម្មសិទ្ធិ ហើយកម្មសិទ្ធិមិនច្បាស់លាស់គឺត្រូវបានហាមឃាត់។
٦
6. អ្នកទទួលអំណោយត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ ហើយប្រសិនបើអ្នកទទួលអំណោយមិនត្រូវបានបញ្ជាក់ ឧទាហរណ៍ដូចជាអ្នកឱ្យអំណោយនិយាយថា៖ ខ្ញុំបានឱ្យផ្ទះរបស់ខ្ញុំទៅមនុស្សម្នាក់ ឬបងប្អូនរបស់គាត់។ ការធ្វើបែបនេះ គឺមានការខ្វែងគំនិតគ្នាក្នុងចំណោម អ្នកប្រាជ្ញអ៊ីស្លាម អំពីភាពត្រឹមត្រូវនៃការជូនអំណោយនេះ។
٧
7. អំណោយនោះជាអ្វីដែលគេអនុញ្ញាត ក្នុងការទាញយកផលប្រយោជន៍ពីវា។
٨
8. អំណោយនោះត្រូវតែមានពិត ក៏ប៉ុន្តែប្រសិនបើរំពឹងថា វានឹងមាន នោះវាត្រូវបានអនុញ្ញាតផងដែរ។

អ្នកប្រាជ្ញអ៊ីស្លាមមានការយល់ខុសគ្នាចំពោះលក្ខខណ្ឌដែលថា ត្រូវតែស្គាល់ប្រភេទនៃអំណោយ ហើយនិងចំនួនរបស់វាឲ្យជាក់លាក់។

ច្បាប់នៃអំណោយដើម្បីទទួលបានផលប្រយោជន៍

អ្នកណាដែលផ្តល់អំណោយដល់មន្ត្រី បុគ្គលិក ឬអ្នកណាម្នាក់ ដើម្បីទទួលបានរបស់ដែលខ្លួនគ្មានសិទ្ធិ គឺត្រូវបានហាមឃាត់ ទាំងអ្នកផ្តល់អំណោយ និងអ្នកទទួល។ ព្រោះវាគឺជាសំណូកដែលត្រូវបានគេដាក់បណ្តាសា ទាំងអ្នកផ្តល់ និងអ្នកទទួល។

ហើយប្រសិនបើគេផ្តល់អំណោយដើម្បីបញ្ឈប់ភាពអយុត្តិធម៌មកលើខ្លួនគេ ឬផ្តល់ឱ្យគេនូវសិទ្ធិរបស់គេ នោះអំណោយនេះត្រូវបានហាមឃាត់សម្រាប់អ្នកទទួលអំណោយ។ ប៉ុន្តែវាត្រូវបានអនុញ្ញាតសម្រាប់អ្នកឱ្យ ដើម្បីរក្សាសិទ្ធិរបស់គេ។ ហើយការពារពីអំពើអាក្រក់របស់អ្នកទទួលអំណោយ។

អំពី អាពីហាមីត អាល់សាអ៊ីទី បាននិយាយថា៖ ព្យាការី ﷺ បានតែងតាំងបុរសម្នាក់មកពីកុលសម្ព័ន្ធ ប៉ានី អាសាទ ដែលគេហៅឈ្មោះឡគាត់ថា អ៊ីបនូ អាល់អូតៃពីយ៉ះ ដើម្បីប្រមូលហ្សាកាត់។ នៅពេលដែលគាត់ត្រលប់មកវិញ គាត់បាននិយាយទៅកាន់ព្យាការីថា " នេះគឺសម្រាប់អ្នក ហើយនេះជាចំណែកដែលគេបានផ្តល់ឱ្យខ្ញុំជាអំណោយ " ។ ព្យាការី ﷺ បានក្រោកឈរឡើងលើវេទិកា(ម៊ីមពើរ) ហើយបានសរសើរតម្កើងអល់ឡោះ ហើយក៏បានសរសើរគាត់ ហើយលោកបានមានប្រសាសន៍ថា៖ " តើបុគ្គលដែលយើងបញ្ជូន ដើម្បីប្រមូលហ្សាកាត់ពីសាធារណៈជន មានអ្វីខុស។ នេះគឺសម្រាប់អ្នក ហើយនេះគឺសម្រាប់ខ្ញុំ។ ហេតុអ្វីបានជាគាត់មិនស្នាក់នៅផ្ទះឪពុកម្តាយគាត់ហើយរងចាំមើលថា គាត់នឹងបានអំណោយឬអត់? ដោយអល់ឡោះជាម្ចាស់នៃជីវិតខ្ញុំ អ្នកណាដែលយករបស់ខុសច្បាប់នោះថ្ងៃបរលោក របស់ទាំងនោះនឹងត្រឡប់មករកគេវិញ ដោយគេត្រូវរែកសែងវានៅលើករបស់គេ។ បើវាជាសត្វអូដ្ឋ វានឹងស្រែកហើយបន្លឺសំឡេងរបស់វា ឡើង។ បើវាជាសត្វគោ វានឹងស្រែកហើយបន្លឺសំឡេងរបស់វា។ បើវាជាចៀម វានឹងស្រែកហើយបន្លឺសំឡេងរបស់វាឡើង។ បន្ទាប់មក ព្យាការី ﷺ បានលើកដៃទាំងពីររបស់លោក រហូតទាល់តែយើងទាំងពីរឃើញក្លៀករបស់លោក លោកបានមានប្រសាសន៍ថា៖ តើអ្នកបានយល់ ហើយបានទទួលសាររបស់អល់ឡោះហើយឬនៅ? លោកបាននិយាយដូច្នេះ ចំនួនបីដង។ (ពូខរី ៖ ៧១៧៤ និង មូស្លីម ៖ ១៨៣២)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង