ផ្នែកបច្ចុប្បន្ន model:
មេរៀន ការយកវូហ្ទុ
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
ឧត្តមភាពនៃការយកវូហ្ទុ
តើខ្ញុំត្រូវយកវូហ្ទុ និងបំបាត់ហាហ្ទាសតូចដោយរបៀបណា?
នៀត(តាំងចិត្ត)
ស៊ូណិតគប្បីលាងប្រអប់ដៃទាំងពីរចំនួនបីដងជាមួយនឹងទឹក។
ស៊ូណិតគប្បីខ្ពុរមាត់ចំនួនបីដង ហើយចាំបាច់(វ៉ាជិប)តែមួយដងទេ។
ហើយស៊ូណិតបឺតទឹកបញ្ចូលច្រមុះឲ្យបានជ្រៅ លើកលែងតែអ្នកដែលខ្លាចមានបញ្ហាពេលធ្វើបែបនេះ ឬអ្នកដែលបួស។ ស៊ូណិតគប្បីធ្វើបែបនេះចំនួនបីដង ហើយចាំបាច់(វ៉ាជិប)តែមួយដងទេ។
ដោយត្រូវលាងចាប់ពីជើងសក់ផ្នែកខាងលើថ្ងាស់ រហូតដល់ក្រោមចង្ការ និងពីត្រចៀកម្ខាងរហូតដល់ត្រចៀកម្ខាងទៀត។ ត្រចៀកទាំងពីរមិនមែនស្ថិតនៅក្នុងរង្វង់មុខនោះទេ ហើយស៊ូណិតគប្បីលាងមុខចំនួនបីដង ហើយចាំបាច់(វ៉ាជិប)តែមួយដងទេ។
លាងដៃទាំងពីរចាប់ពីចុងម្រាម រហូតដល់កែងដៃទាំងពីរ ហើយកែងដៃទាំងពីរ ក៏ស្ថិតនៅក្នុងកន្លែងដែលត្រូវលាងផងដែរ។ ស៊ូណិតគប្បីលាងពីខាងស្ដាំមុន និងគប្បីលាងចំនួនបីដង ហើយចាំបាច់(វ៉ាជិប)តែមួយដងទេ។
ជូតក្បាលដោយការផ្សើមទឹកនឹងដៃ បន្ទាប់មក ជូតទៅលើក្បាលចាប់ពីគល់សក់ផ្នែកខាងមុខ រហូតដល់ជើងសក់ផ្នែកខាងក្រោយនៃក។ ហើយស៊ូណិតគប្បីជូតត្រលប់មកគល់សក់ផ្នែកខាងមុខវិញត្រង់កន្លែងដែលចាប់ផ្ដើម។ គេមិនប្រើស៊ូណិតឲ្យជូតក្បាលចំនួនបីដងដូចសរីរាង្គផ្សេងៗទៀតនោះទេ។ ផ្ទុយទៅវិញ ត្រូវជូតតែមួយដងប៉ុណ្ណោះ។
ជូតត្រចៀកទាំងពីរបន្ទាប់ពីជូតក្បាលរួច ដោយត្រូវយកម្រាមចង្អុលទាំងពីរដាក់ចូលទៅក្នុងត្រចៀក ហើយជូតផ្នែកខាងក្រៅនៃស្លឹកត្រចៀកនឹងមេដៃ។
លាងជើងទាំងពីររហូតដល់ភ្នែកគោល ហើយស៊ូណិតគប្បីចាប់ផ្ដើមលាងពីខាងស្ដាំមុនដោយលាងចំនួនបីដង តែចាំបាច់(វ៉ាជិប)តែមួយដងប៉ុណ្ណោះ។ ប្រសិនបើគេពាក់ស្រោមជើង ច្បាប់អនុញ្ញាតឲ្យជូតលើស្រោមជើងបានដោយត្រូវមានលក្ខខណ្ឌ។