ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះរូពូពីយ៉ះនៃអល់ឡោះ (ភាពជាព្រះជាម្ចាស់នៃអល់ឡោះដែលជាអ្នកបង្កើត)
និយមន័យតាវហេទ រូពូពីយ៉ះ
ពិតប្រាកដណាស់ មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើតរាល់អ្វីៗទាំងអស់នៅក្នុងចក្រវាឡ គ្មានអ្នកណាជាអ្នកបង្កើតក្រៅពីទ្រង់ឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “អល់ឡោះ គឺជាអ្នកដែលបង្កើតរាល់អ្វីទាំងអស់”។ (អាសហ្ស៊ូមើរ៖៦២) ចំណែកឯការបង្កើតរបស់មនុស្សលោកវិញ វាគ្រាន់តែជាការផ្លាស់ប្តូរពីលក្ខណមួយទៅលក្ខណមួយទៀត ឬជាការប្រមូលផ្តុំហើយរៀបចំឡើងវិញប៉ុណ្ណោះ។ វាមិនមែនជាការបង្កើតពិតប្រាកដនោះឡើយ ហើយក៏មិនមែនជាការបង្កើតឲ្យមានពីអ្វីដែលគ្មាន និងក៏មិនមែនជាការដែលធ្វើឲ្យមនុស្សស្លាប់បានរស់ឡើងវិញនោះដែរ។
ទ្រង់ជាអ្នកដែលផ្តល់នូវលាភសក្ការៈចំពោះម៉ាឃ្លូក(អ្វីដែលម្ចាស់បង្កើត)ទាំងអស់ ហើយក៏គ្មានម្ចាស់ណាជាអ្នកផ្តល់នូវលាភសក្ការៈក្រៅពីទ្រង់ឡើយ។ អល់ឡោះបានមានបន្ទូលថា៖ ដគ្មានសត្វលោកណាមួយដែលរស់នៅលើផែនដី ក្រៅពីអល់ឡោះផ្តល់លាភសក្ការៈដល់ពួកគេឡើយ។ (ហ៊ូទ ៦)
ទ្រង់ជាអ្នកដែលគ្រប់គ្រងរាល់អ្វីៗទាំងអស់ ហើយក៏គ្មានម្ចាស់ណាជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដក្រៅពីទ្រង់ឡើយ។ អល់ឡោះបានមានបន្ទូលថា៖ ការគ្រប់គ្រងមេឃជាច្រើនជាន់ (និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ (អាល់ ម៉ាអ៊ីហ្ទះ ១២០
ទ្រង់ជាអ្នករៀបចំរាល់អ្វីទាំងអស់ គ្មានម្ចាស់ណាជាអ្នករៀបចំឡើយ លើកលែងតែអល់ឡោះប៉ុណ្ណោះ។ អល៉ឡោះបានមានបន្ទូលថា៖ ទ្រង់រៀបចំភារកិច្ចពីលើមេឃ រហូតដល់ផែនដី។ (អាស្សាចហ្ទះ ៥)
ការគ្រប់គ្រងរបស់អល់ឡោះ និងការគ្រប់គ្រងរបស់មនុស្សលោក
ពួកពហុទេពនិយម(មុស្ហីរីគីន)អារ៉ាប់នៅសម័យកាលរ៉ស៊ូលុលឡោះ គឺពួកគេទទួលស្គាល់ចំពោះភាពជាព្រះជាម្ចាស់របស់អល់ឡោះដែលជាអ្នកបង្កើត
តើវិចារណញាណរបស់មនុស្សអាចទទួលយកបានយ៉ាងដូចម្តេច ប្រសិនបើមនុស្សម្នាក់ទទួលស្គាល់ថា អល់ឡោះទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ ជាអ្នកចាត់ចែងចក្រវាឡទាំងមូល និងជាអ្នកធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ ក្រោយមក គេបែរជាបង្វែរនូវការគោរពសក្ការៈណាមួយទៅកាន់អ្នកផ្សេងក្រៅពីទ្រង់ទៅវិញនោះ? នេះគឺជាការបំពានដ៏អាក្រក់បំផុត និងជាបាបកម្មដ៏ធំធេងបំផុតផងដែរ។ ហេតុនេះហើយទើប លុកម៉ាន បានពោលពាក្យណែនាំទៅកាន់កូនប្រុសរបស់គាត់ថា៖ “ឱកូនសម្លាញ់! ចូរឯងកុំធ្វើស្ហ៊ីរិកនឹងអល់ឡោះឲ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាបាបកម្មមួយដ៏ធំធេង”។(លុកម៉ាន៖១៣)
នៅពេលដែលមានគេសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើបាបកម្មអ្វីដែលធំធេងជាងគេបំផុតចំពោះអល់ឡោះជាម្ចាស់? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតដៃគូសម្រាប់អល់ឡោះ ខណៈដែលទ្រង់(តែមួយគត់)ជាអ្នកដែលបានបង្កើតរូបអ្នក”។ (ពូខរី៖៤៤៧៧, មូស្លីម៖៨៦)
កាលណាខ្ញុំបម្រើរបស់អល់ឡោះដឹងច្បាស់ថា គ្មានអ្នកណាម្នាក់អំពីភាវៈទាំងឡាយរបស់ទ្រង់អាចគេចចេញពីការកំណត់របស់ទ្រង់បានទេ ពីព្រោះទ្រង់ជាអ្នកដែលបង្កើតពួកគេទាំងអស់គ្នាដោយគ្មានអ្នកបង្កើតណាក្រៅពីទ្រង់ឡើយ និងដោយសារតែទ្រង់ជាគឺអ្នកដែលគ្រប់គ្រងពួកគេ ដូច្នេះទ្រង់ចាត់ចែងពួកគេតាមតែអ្វីដែលទ្រង់មានចេតនាស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់ ហើយគេដឹងថា គ្រប់កិច្ចការទាំងអស់ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់ ដោយគ្មានអ្នកចាត់ចែងកិច្ចការចក្រវាឡនេះឡើយ លើកលែងទ្រង់តែមួយអង្គគត់ ហើយគ្មានអ្វីមួយអាចធ្វើចលនា ឬឈប់បានឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ហើយនៅពេលណាដែលគេដឹងច្បាស់ថា ពិតណាស់ គ្មានទេអ្នកដែលផ្តល់លាភសក្ការៈ ក្រៅពីអល់ឡោះជាម្ចាស់នោះ គឺវានឹងធ្វើឲ្យចិត្តរបស់គេមានភាពនឹងនរ និងដក់ចិត្តជាប់នឹងទ្រង់តែមួយគត់ ហើយបួងសួងសុំពីទ្រង់ បង្ហាញពីភាពតោកយ៉ាកទៅកាន់ទ្រង់ ហើយនិងពឹងផ្អែកលើទ្រង់តែមួយអង្គគត់នៅក្នុងគ្រប់កិច្ចការងារទាំងឡាយរបស់គេ។