ផ្នែកបច្ចុប្បន្ន model:
មេរៀន ងូតទឹក និងរុំសព
ប្រការដែលគេប្រើស៊ូណិតឲ្យធ្វើវានៅពេលដែលជនមូស្លីមស្លាប់
នៅពេលដែលព្រលឹងបានចាកចេញពីរូបកាយហើយនោះ គេប្រើស៊ូណិតឲ្យអនុវត្តនូវប្រការមួយចំនួនដូចខាងក្រោម៖
ពិតប្រាកដណាស់ នៅពេលដែលព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានចូលទៅកាន់ អាពូសាឡាម៉ះ ក្នុងពេលដែលគាត់ស្លាប់ ហើយភ្នែករបស់គាត់នៅបើក លោកក៏បានបំបិទភ្នែករបស់គាត់ ហើយលោកបានមានប្រសាសន៍ថា៖ "នៅពេលដែលពួកអ្នកចូលរួមមរណទុក្ខអ្នកស្លាប់នៃពួកអ្នក ចូរពួកអ្នកបំបិទភ្នែកសព"។ (អ៊ិពនូម៉ាហ្ជះ៖១៤៥៥)
២. អត់ធ្មត់ និងទប់អារម្មណ៍
ដោយមិនត្រូវតម្លើងសំឡេងខ្លាំងៗដោយការយំ និងទួញសោកឡើយ ហើយត្រូវឲ្យក្រុមគ្រួសារ និងសាច់ញាតិសពមានការអត់ធ្មត់។ ពិតណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ នៅពេលដែលចៅម្នាក់របស់លោកបានស្លាប់ លោកបានប្រើកូនស្រីរបស់លោកឲ្យមានភាពអត់ធ្មត់ និងរំពឹងផលបុណ្យ(ពីអល់ឡោះ)។ (ពូខរី៖១២៨៤, មូស្លីម៖៩២៣)
ដូចដែលព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានធ្វើចំពោះសពអាពូសាឡាម៉ះ(គាត់ជាសហាហ្ពាត់ម្នាក់ដ៏ឧត្តម)នៅពេលដែលគាត់ស្លាប់។ លោកបានមានប្រសាសន៍ថា៖ "ពិតណាស់ ក្រោយពេលគេដកហូតយកជីវិត ភ្នែកនៅសំឡឹងមើលទៅព្រលឹង"។ បន្ទាប់មក លោកបានបួងសួងថា៖ "ឱអល់ឡោះជាម្ចាស់! សូមអភ័យទោសឲ្យអាពូសាឡាលាម៉ះ សូមលើកតម្កើងឋានៈរបស់គាត់ឲ្យដល់ឋានៈរបស់បណ្តាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញត្រឹមត្រូវ , សូមជំនួសឲ្យគាត់នូវអ្នកដែលអាចថែរក្សានូវកូនចៅរបស់គាត់ផង។ ហើយសូមទ្រង់មេត្តាអភ័យទោសដល់ពួកយើង និងដល់គាត់(សព)ផងចុះ ឱម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។សូមទ្រង់ផ្ដល់ភាពទូលាយ និងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង"។ (មូស្លីម៖៩២០)
រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ចូរពួកអ្នកដើរឲ្យលឿនពេលហែរសពទៅបញ្ចុះ។ ប្រសិនបើសពនោះល្អ គឺជាការល្អដែលពួកអ្នកនាំគាត់ឲ្យទៅជួបប្រការល្អនោះ។ ប៉ុន្ដែផ្ទុយទៅវិញ ប្រសិនបើសពនោះមិនល្អវិញ គឺពួកអ្នកបានទម្លាក់ប្រការអាក្រក់នោះចេញពីអម្រែករបស់ពួកអ្នក"។ (ពូខរី៖១៣១៥, មូស្លីម៖៩៤៤)
៥. ជួយដល់ក្រុមគ្រួសារសព
ត្រូវជួយគ្រួសារសពសម្រាលនូវបន្ទុកមួយចំនួនរបស់ពួកគេ។ ពិតប្រាកដណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានបង្គាប់ប្រើឲ្យគេធ្វើម្ហូបអាហារជូនដល់ក្រុមគ្រួសារជីដូនមួយរបស់លោកឈ្មោះ ហ្ជាក់ហ្វើរ ពិន អាពូតឡឹប នៅពេលដែលគាត់ត្រូវបានគេសម្លាប់។ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នករៀបចំម្ហូបអាហារសម្រាប់គ្រួសាររបស់ហ្ជាក់ហ្វើរ។ ការពិត ពួកគេកំពុងតែជួបប្រទះនូវទុក្ខព្រួយដែលកំពុងតែរំខានដល់ពួកគេ”។ (
ចាំបាច់ងូតទឹកឲ្យសពមុននឹងធ្វើការរុំសព និងបញ្ចុះសព។ អ្នកដែលងូតទឹកសព គឺនរណាម្នាក់ក៏បានក្នុងចំណោមគ្រួសារសព ឬសាច់ញាតិរបស់សព ឬអ្នកដទៃទៀតនៃអ្នកមូស្លីម។ ពិតប្រាកដណាស់ គេបានងូតទឹកឲ្យព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ នៅពេលដែលលោកទទួលមរណភាព ខណៈដែលសពរបស់លោកមានភាពជ្រះស្អាត និងស្អាតស្អំបំផុត។
ការងូតទឹកសពដោយការចាក់ទឹកលើខ្លួនប្រាណសពទាំងមូល និងលាងសម្អាតភាពកខ្វក់ចេញពីខ្លួនសព ប្រសិនបើមាន ព្រមជាមួយនឹងត្រូវបិទបាំងរាងកាយសពផងដែរក្នុងពេលងូត គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ គេប្រើស៊ូណិតឲ្យពិនិត្យមើលលើកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ត្រូវបិទបាំងរាងកាយសពចន្លោះរវាងផ្ចិត និងក្បាលជង្គង់។ នេះបន្ទាប់ពីគេបានដោះចេញសម្លៀកបំពាក់ពីខ្លួនប្រាណសព។
២. ពាក់ស្រោមដៃ ឬក្រណាត់ក្នុងពេលលាងសម្អាតត្រង់កន្លែងកេរខ្មាសរបស់សព។
៣. ចាប់ផ្តើមដោយការលាងសម្អាតប្រការដែលកខ្វក់ ស្មោគគ្រោកចេញពីសព។
៤. បន្ទាប់មក លាងអវៈយវៈដែលត្រូវយកវូហ្ទុតាមលំដាប់លំដោយ(យកទឹកវូហ្ទុឲ្យសព)។
៥. បន្ទាប់មក លាងសម្អាតក្បាល និងខ្លួនប្រាណរបស់សពទាំងមូល។ គេស៊ូណិតឲ្យងូតទឹកសពនឹងទឹកដែលលាយនឹងស្លឹកពុទ្រា ឬសាប៊ូ ក្រោយមកមកលាងទឹកចេញ។
៦. ស៊ូណិតងូតទឹកឲ្យសពផ្នែកខាងស្តាំមុន។ បន្ទាប់មក ទើបងូតទឹកផ្នែកខាងឆ្វេង។
៧. ស៊ូណិតងូតទឹកឲ្យសពចំនួនបីដង ឬច្រើនជាងនេះ ប្រសិនបើកាលៈទេសៈតម្រូវ
ដូចដែលរ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ទៅកាន់បណ្តាស្ត្រីដែលងូតទឹកសពកូនស្រីរបស់លោក ហ្សៃណប់ រ៉ទីយ៉ល់ឡហ៊ូអាន់ហា ថា៖ "ចូរពួកអ្នកងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញថាត្រូវធ្វើដូច្នោះ"។ (ពូខរី៖១២៥៣, មូស្លីម៖៩៣៩)
៨. អាចដាក់ក្រណាត់ និងសំឡី ឬអ្វីផ្សេងដែលស្រដៀងនេះ
នៅត្រង់ទ្វារមុខ និងទ្វារក្រោយ(រន្ធគូទ និងប្រដាប់ភេទ) ត្រចៀកទាំងពីរ ច្រមុះ ហើយនិងមាត់ ដើម្បីកុំឲ្យមានអ្វីមួយនៃភាពកខ្វក់(ណាជិស) ឬឈាមចេញមក។
ទាំងក្នុងពេលងូតទឺក និងក្រោយពេលងូតទឺករួច។ ពិតណាស់ រ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានបង្គាប់ប្រើអ្នកដែលងូតទឺកឲ្យសពកូនស្រីរបស់លោក ហ្សៃណប់ ឲ្យពួកគេដាក់នៅក្នុងទឹកចុងក្រោយនៃការងូតនោះដោយកាហ្វូ(ប្រភេទគ្រឿងក្រអូបម្យ៉ាង)។ (ពូខរី៖១២៥៣, មូស្លីម៖៩៣៩)
តើអ្នកណាដែលត្រូវងូតទឹកឲ្យសព?
អាអ៊ីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហា បាននិយាយថា៖ “ប្រសិនបើខ្ញុំបានដឹងនូវអ្វីដែលខ្ញុំដឹងឥឡូវនេះគឺគ្មាននរណាម្នាក់ដែលនឹងត្រូវងូតទឹកឲ្យព្យាការី ﷺ ក្រៅពីភរិយាទាំងឡាយរបស់លោកឡើយ”។ (អាពូហ្ទាវូទ៖៣១៤១, អ៊ិពនូម៉ាហ្ជះ៖១៤៦៤)
ត្រូវរុំសពដោយបិទបាំងរាងកាយនៃសពទាំងមូលគឺជាសិទ្ធដែលសពត្រូវទទួលបានពីក្រុមគ្រួសាររបស់ពួកគេ និងមូស្លីមទាំងអស់គ្នា។ ការរុំសព គឺជាហ្វើរទូគីហ្វាយ៉ះ ដោយយោងតាមប្រសាសន៍របស់ ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្លៀកនូវសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតសម្រាប់ពួកអ្នក ហើយចូរយកវាសម្រាប់រុំសពអ្នកស្លាប់នៃពួកអ្នក”។ (អាពូហ្ទាវូទ៖៣៨៧៨)
ការចំណាយសម្រាប់ថ្លៃក្រណាត់រុំសព គឺត្រូវយកចេញពីថវិកាដែលសពបានបន្សល់ទុក ប្រសិនបើសពមានទ្រព្យសម្បត្តិ។ តែប្រសិនបើសពមិនមានបន្សល់ទុកទ្រព្យសម្បត្តិទេនោះ អ្នកដែលទទួលបន្ទុកចំណាយ គឺអ្នកដែលមានកាតព្វកិច្ចត្រូវចិញ្ចឹមសពក្នុងពេលដែលសពនៅមានជីវិត ដូចជាឪពុក ជីតា កូនប្រុស និងចៅប្រុសរបស់សព(ចៅពីកូនប្រុស)។ តែប្រសិនបើពួកគេគ្មានលទ្ធភាពទៀត អ្នកដែលមានទ្រព្យសម្បត្តិក្នុងចំណោមក្រុមអ្នកមូស្លីម ត្រូវទទួលបន្ទុកចំណាយ។
ការរុំសពដែលចាំបាច់ គឺការរុំសពដែលអាចបិទបាំងរាងកាយទាំងមូលរបស់សពអំពីសម្លៀកបំពាក់ដែលជ្រះស្អាត មិនថាចំពោះបុរស ឬស្ត្រីឡើយ។