ផ្នែកបច្ចុប្បន្ន model:
មេរៀន ការការពារតាមបែបឥស្លាម
ការការពារតាមបែបឥស្លាមផ្សេងៗទៀត
នៅពេលដែលមានការកើតឡើងនូវរោគរាតត្បាតនានា ជនមូស្លីមមិនត្រឹមតែប្រកាន់យកមធ្យោបាយជាក់ស្តែងជាបច្ច័យនោះទេ តែក៏បានប្រកាន់យកនូវការការពារតាមបែបឥស្លាមផងដែរ ដើម្បីការពារខ្លួនពីជំងឺដង្កាត់ទាំងឡាយ។
ជាកិច្ចការដំបូងគេ សំខាន់ជាងគេ និងចម្បងជាងគេបំផុតដែលអ្នកមានជំនឿត្រូវប្រកាន់យកដើម្បីជាការការពារខ្លួនក្នុងពេលមានគ្រោះ និងវិបត្តិនានា គឺត្រូវសុំការជ្រកកោនពីអល់ឡោះ សុំការបញ្ចៀស និងការការពារពីទ្រង់ដើម្បីឲ្យទ្រង់ជួយការពារពីប្រការអាក្រក់ទាំងនោះ។ ជាការពិតណាស់ ព្យាការីយូសុះ អាឡៃហ៊ីស្សាឡាម នៅពេលដែលភរិយារបស់អាហ្ស៊ីសមានបំណងបំពារបំពានលើរូបគាត់៖ “គាត់បាននិយាយថា៖ ខ្ញុំសុំពីអល់ឡោះឱ្យចៀសផុត(អំពីប្រការនេះ)”។ (យូសុះ៖២៣)។ ចំណែកឯ ម៉ារយ៉ាំ អាឡៃហាស្សាឡាម(ម្តាយព្យាការីអ៊ីសា)វិញ នៅពេលដែលទេវៈជីព្រីលបានដំណែងខ្លួនជាបុរសម្នាក់ទៅជួបគាត់៖ “គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់មហាសប្បុរសឱ្យបញ្ចៀសខ្ញុំ(ពីប្រការអាក្រក់)ពីរូបអ្នក”។ (ម៉ារយ៉ាំ៖១៨)
និងទទូចអង្វរករទៅចំពោះអល់ឡោះ ឱនលំទោនចំពោះទ្រង់ ហើយនិងបង្ហាញពីភាពទុគ៌ត ខ្វះខាតទៅកាន់ទ្រង់ ដើម្បីឲ្យទ្រង់រំដោះនូវគ្រោះថ្នាក់ និងដោះទុក្ខកង្វល់នោះចេញ។ ជាការពិតណាស់ ការសុំទូអាបួងសួង គឺជារបងកាពារ និងជាអាវុធរបស់អ្នកមូស្លីម។ ដូចនេះ នៅពេលដែលមានគ្រោះណាមួយកើតឡើង គឺវាកើតឡើងទៅតាមការកំណត់របស់អល់ឡោះជាម្ចាស់ ហើយគ្មានអ្វីដែលអាចរុញច្រានវាបានឡើយ ក្រៅពីការទូអាបួងសួង។ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីដែលអាចរុញច្រានព្រេងវាសនា(ដែលអល់ឡោះកំណត់)បានឡើយ លើកលែងការទូអាបួងសួងប៉ុណ្ណោះ”។ (តៀរមីហ្ស៊ី៖២១៣៩)
ការយកគម្ពីរគួរអានជាមធ្យោបាយនៅក្នុងការព្យាបាល ព្រោះវាគឺជាថ្នាំព្យាបាលគ្រប់ជំងឺទាំងអស់ ទាំងជំងឺរូបី(ជំងឺផ្លូវកាយ) និងជំងឺអរូបី(ជំងឺផ្លូវចិត្ត)។ “ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការព្យាបាល និងជាការក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ”។ (អាល់អ៊ិសរ៉ក៖៨២)។ ជាមួយនឹងការមានជំនឿ និងការជឿជាក់យ៉ាងពិតប្រាកដ(ចំពោះប្រសិទ្ធិភាពរបស់វា) ក៏ដូចជាមានភាពស្មោះសចំពោះទ្រង់ចំពោះមធ្យោបាយនៃការព្យាបាលតាមរយៈការសូត្រនូវបន្ទូលរបស់អល់ឡោះ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ វាគឺជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្ដាអ្នកដែលមានជំនឿ”។ (ហ្វុសស៊ីឡាត់៖៤៤)
គម្ពីរគួរអានទាំងមូល គឺជាឱសថព្យាបាល ក៏ប៉ុន្តែ មានស៊ូរ៉ោះ និងអាយ៉ាត់មួយចំនួនដែលមានភស្តុតាងបញ្ជាក់ពីឧត្តមភាព ឬលក្ខណៈពិសេសរបស់វាដោយឡែក ដូចជាស៊ូរ៉ោះ អាល់ហ្វាទីហះ ស៊ូរ៉ោះ អាល់ហ្វាឡឹក ស៊ូរ៉ោះ អាន់ណាស និងអាយ៉ាត់គួរស៊ីយ៍។ អ៊ិពនុលក័យយឹម រ៉ហ៊ីម៉ាហ៊ុលឡោះ បាននិយាយថា៖ “ប្រសិនបើខ្ញុំបម្រើអល់ឡោះធ្វើការព្យាបាលបានត្រឹមត្រូវពីស៊ូរ៉ោះ អាល់ហ្វាទីហះ នោះគេនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាក្នុងការធ្វើឲ្យជាសះស្បើយ។ ខ្ញុំបានស្នាក់នៅក្រុងម៉ាក្កះមួយរយៈ ហើយខ្ញុំក៏ឈឺ ពេលនោះខ្ញុំមិនអាចរកគ្រូពេទ្យ ឬថ្នាំពេទ្យបានទេ។ ដូច្នេះ ខ្ញុំបានព្យាបាលខ្លួនឯងដោយស៊ូរ៉ោះ អាល់ហ្វាទីហះ ហើយខ្ញុំបានឃើញវាមានឥទ្ធិពលយ៉ាងអស្ចារ្យមកលើខ្ញុំ។ ខ្ញុំធ្លាប់ប្រាប់នូវវីធីនេះចំពោះអ្នកដែលត្អូញត្អែរពីការឈឺចាប់(មកកាន់ខ្ញុំ) ហើយមានមនុស្សជាច្រើនក្នុងចំណោមពួកគេបានជាសះស្បើយយ៉ាងឆាប់រហ័ស។
ជាពិសេស សឡាតស៊ូពុស ដោយយោងតាមប្រសាសន៍របស់ព្យាការី សអវ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាប្រតិបត្ដិសឡាតស៊ូពុស រូបគេនឹងបានស្ថិតនៅក្នុងការថែរក្សាការពារពីអល់ឡោះ”។ (មូស្លីម៖៦៥៧)
ក្នុងចំណោមការការពារដែលសំខាន់ផងដែរនោះ គឺការសុំទូអាបួងសួងនៅពេលឃើញអ្នកជំងឺ និងអ្នកដែលជួបប្រទះនូវគ្រោះថ្នាក់។ នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “បុគ្គលណាដែលបានឃើញគេទទួលគ្រោះថ្នាក់អ្វីមួយ ហើយគាត់សូត្រថា៖ “الحمدُ لله الذي عافَانِي ممَّا ابتلاكَ به، وفَضَّلَني على كثيرٍ ممن خلقَ تفضِيلاً” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានឲ្យរូបខ្ញុំមានសុវត្ថិភាពពីអ្វីដែលទ្រង់បានសាកល្បងវាចំពោះអ្នក ហើយទ្រង់បានលើកតម្កើងរូបខ្ញុំលើអ្នកជាច្រើនក្នុងចំណោមអ្នកដែលទ្រង់បានបង្កើត) នោះគ្រោះថ្នាក់នោះនឹងមិនកើតឡើងលើគាត់ឡើយ”។ (តៀរមីហ្ស៊ី៖៣៤៣២)
ជាការពិតណាស់ ការថែរក្សាលើការហ្ស៊ីកៀរ រលឹកចំពោះអល់ឡោះជាម្ចាស់ គឺនាំមកនូវប្រការល្អជាច្រើនក្នុងជីវិតលោកិយនេះ ព្រមទាំងទទួលបានផលបុណ្យយ៉ាងធំធេងនៅថ្ងៃបរលោក។ ហើយការហ្ស៊ីកៀរព្រឹក ល្ងាច គឺស្ថិតក្នុងចំណោមហ្ស៊ីកៀរដ៏សំខាន់ដែលគប្បីលើជនមូស្លីមថែរក្សាវា។ ក្នុងចំណោមផលប្រយោជន៍ទាំងនោះ គឺធ្វើឲ្យចិត្តជ្រះស្រឡះ ដួងចិត្តមានភាពនឹងនរ អល់ឡោះនៅជាមួយ(ជួយ)គេ ហើយទ្រង់រំលឹកពីបុគ្គលនោះនៅក្នុងចំណោមម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។
ក្នុងចំណោមទូអា ហ្ស៊ីកៀរ និងការការពារតាមបែបឥស្លាម៖
សូត្រអាយ៉ាត់គួរស៊ីយ៍មុនចូលគេង
នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ អាពូហ៊ូរ៉យរ៉ោះ រទអ ថា៖ “នៅពេលអ្នកចូលគេង ចូរអ្នកសូត្រអាយ៉ាត់គួរស៊ីយ៍ នោះអ្នកនឹងទទួលបានការថែរក្សាពីអល់ឡោះជានិច្ច ហើយគ្មានបិសាចស្ហៃតនណាមកបៀតបៀនអ្នកឡើយ រហូតដល់ស៊ូពុស”។ ពេលនោះ ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ វាបានប្រាប់អ្នកពីការពិត ហើយវាគឺជាអ្នកភូតកុហក។ វានោះគឺស្ហៃតន”។ (ពូខរី៖៣២៧៥)
សូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ
អំពី អាពូម៉ាស្អ៊ូទ រទអ អំពី ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ នៅក្នុងពេលយប់ គឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។ (ពូខរី៖៥០០៨, មូស្លីម៖៨០៨)
បង្កើននូវការតាសពេស្ហ និងសុំការអភ័យទោសពីអល់ឡោះ
ជាការពិតណាស់ នៅពេលណាដែលខ្ញុំបម្រើអល់ឡោះប្រកាន់ខ្ជាប់នឹងការតាសពេស្ហ(សូត្រថា ស៊ុបហាណល់ឡោះ) និងសុំការអភ័យទោសពីអល់ឡោះជាប្រចាំនោះ អល់ឡោះជាម្ចាស់នឹងការពាររូបគេពីប្រការអាក្រក់ និងគ្រោះនានា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “អល់ឡោះមិនបានដាក់ទណ្ឌកម្មពួកគេ ខណៈដែលអ្នក(មូហាំម៉ាត់)ស្ថិតនៅជាមួយពួកគេឡើយ ហើយអល់ឡោះក៏មិនមែនជាអ្នកដាក់ទណ្ឌកម្មពួកគេនៅពេលដែលមានពួកគេសុំការអភ័យទោសនោះដែរ”។ (អាល់អាន់ហ្វាល៖៣៣)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.