បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន សឡាតជើម៉ាអះ(រួមគ្នា)

អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើបុរសមូស្លីមឲ្យប្រតិបត្តិសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ដោយមានបុព្វហេតុដ៏ឧត្តុង្គឧត្តម និងអត្ថប្រយោជន៍ជាច្រើន។ នៅក្នុងមេរៀននេះ អ្នកនឹងបានសិក្សាឈ្វេងយល់ពីរបៀបសឡាតជើម៉ាអះ និងក្បួនច្បាប់របស់វា។

  • ដឹងពីឧត្ដមភាពនៃការសឡាតជើម៉ាអះ
  • យល់ដឹងពីអត្ថន័យនៃការតាមអ៊ីម៉ាំ
  • យល់ដឹងពីក្បួនច្បាប់ទាក់ទងនឹងអ៊ីម៉ាំ និងម៉ាក់មុម។

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាលើបុរសមូស្លីមឲ្យប្រតិបត្តិសឡាតទាំងប្រាំពេលជាលក្ខណៈរួមគ្នា(ជើម៉ាអះ)។ ពិតណាស់ មានភស្តុតាងជាច្រើនដែលបញ្ជាក់ពីឧត្ដមភាព និងផលបុណ្យដ៏ធំធេងរបស់វា។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតជើម៉ាអះ(រួមគ្នា) ល្អប្រសើរជាងសឡាតម្នាក់ឯងចំនួន២៧កម្រិត”។ (ពូខរី៖៦៤៥, មូស្លីម៖៦៥០)

ចំនួនតិចបំផុតនៃសឡាតជើម៉ាអះ គឺពីរ(២)នាក់៖ អ៊ីម៉ាំម្នាក់ ហើយនិងម៉ាក់មុមម្នាក់។ កាលណាសឡាតជើម៉ាអះមានគ្នាកាន់តែច្រើន អល់ឡោះជាម្ចាស់ទ្រង់កាន់តែស្រលាញ់ពេញចិត្ត។

អត្ថន័យការតាមអ៊ីម៉ាំ

គឺការដែលអ្នកសឡាតដែលជាម៉ាក់មុមភ្ជាប់សឡាតរបស់ខ្លួនជាមួយអ៊ីម៉ាំ ដោយធ្វើតាមអ៊ីម៉ាំនៅក្នុងការរូកុ និងការស៊ូជោតរបស់ខ្លួន ហើយនៅស្ងៀមស្តាប់អ៊ីម៉ាំសូត្រ និងមិនធ្វើអ្វីមួយមុនអ៊ីម៉ាំ ឬធ្វើខុសពីអ៊ីម៉ាំនូវអ្វីមួយនោះឡើយ។ ផ្ទុយទៅវិញ គ្រប់ទង្វើទាំងអស់ គឺត្រូវធ្វើបន្ទាប់ពីអ៊ីម៉ាំភ្លាម។

ការតាមអ៊ីម៉ាំ

ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេបង្កើតអ៊ីម៉ាំដើម្បីឲ្យម៉ាក់មុមធ្វើតាម។ ហេតុនេះ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ចូរពួកអ្នកតឹកពៀរ ហើយពួកអ្នកមិនត្រូវតឹកពៀរនោះទេ រហូតទាល់តែអ៊ីម៉ាំតឹកពៀរ។ ហើយនៅពេលដែលអ៊ីម៉ាំឱនរូកុ ចូរពួកអ្នកឱនរូកុ ហើយពួកអ្នកមិនត្រូវឱនរូកុនោះទេ រហូតទាល់តែអ៊ីម៉ាំរូកុ។ ហើយនៅពេលដែលអ៊ីម៉ាំសូត្រថា៖ سمع الله لمن حمده ចូរពួកអ្នកសូត្រថា៖ربنا ولك الحمد ។ ហើយនៅពេលដែលអ៊ីម៉ាំក្រាបស៊ូជោត ចូរពួកអ្នកស៊ូជោត ហើយពួកអ្នកមិនត្រូវក្រាបស៊ូជោតនោះឡើយ ទាល់តែអ៊ីម៉ាំស៊ូជោត”។ (ពូខរី៧៣៤, មូស្លីម៖៤១១, អាពូហ្ទាវូត៖៦០៣)

តើអ្នកណាត្រូវធ្វើជាអ៊ីម៉ាំមុនគេ?

អ្នកដែលត្រូវធ្វើជាអ៊ីម៉ាំមុនគេ គឺអ្នកដែលទន្ទេញគម្ពីរគួរអាន និងអ្នកដែលសូត្របានល្អជាងគេ។ បន្ទាប់មក តាមលំដាប់ជាបន្តបន្ទាប់មកទៀត ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលត្រូវជាធ្វើអ៊ីម៉ាំ(ដឹកនាំសឡាត)នៃក្រុមមួយ គឺអ្នកដែលសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)ល្អជាងគេ។ ប្រសិនបើពួកគេសូត្រល្អដូចគ្នា គឺត្រូវយកអ្នកដែលចេះដឹងពីស៊ុណ្ណះច្រើនជាងគេ”។ (មូស្លីម៖៦៧៣)

តើអ៊ីម៉ាំ និងម៉ាក់មុមត្រូវឈរនៅកន្លែងណា?

គប្បីលើអ៊ីម៉ាំត្រូវឈរនៅខាងមុខ ហើយម៉ាក់មុមត្រូវរៀបជាជួរនៅពីក្រោយអ៊ីម៉ាំ ហើយត្រូវបំពេញជួរ(សាហ្វ)នីមួយៗឲ្យពេញជាបន្តបន្ទាប់។ ប្រសិនបើម៉ាក់មុមមានតែម្នាក់ គឺត្រូវឈរនៅខាងស្ដាំអ៊ីម៉ាំ។

តើត្រូវបំពេញនូវអ្វីដែលគេមិនបានទាន់អ៊ីម៉ាំដោយរបៀបណា?

ជនណាហើយដែលមិនបានចូលសឡាតក្នុងពេលដំបូងជាមួយអ៊ីម៉ាំ គឺចាំបាច់លើគេត្រូវចូលសឡាតជាមួយអ៊ីម៉ាំ(នៅពេលដែលគេទៅដល់) រហូតដល់អ៊ីម៉ាំបានឲ្យសាឡាម។ បន្ទាប់មក គេត្រូវបំពេញសងវិញនូវអ្វីដែលនៅសេសសល់អំពីសឡាតរបស់ខ្លួនដែលគេទៅមិនទាន់។ រ៉ក្អាត់ដែលគេចូលសឡាតជាមួយអ៊ីម៉ាំក្នុងពេលដំបូង រាប់ថាជាការចាប់ផ្តើមនៃការសឡាតរបស់គេ ហើយអ្វីដែលគេធ្វើ បន្ទាប់ពីអ៊ីម៉ាំបញ្ចប់ការសឡាតនោះ ចាត់ទុកជាការសឡាតដែលនៅសល់ដែលគេត្រូវបំពេញឱ្យបានចប់ខ្លួនឯង។

តើគេរាប់ថា បានទាន់រ៉ក្អាត់នឹងអ្វី?

ជនណាបានទាន់រូកុជាមួយអ៊ីម៉ាំ គឺគេចាត់ទុកថា រូបគេបានទាន់មួយរ៉ក្អាត់ពេញ ហើយជនណាដែលមិនទាន់រូកុជាមួយអ៊ីម៉ាំ គឺគេចាត់ទុកថារូបគេមិនបានទាន់រ៉ក្អាត់នេះ ក៏ដូចជារ៉ក្អាត់មុនៗឡើយ។ ដូចនេះ ចាំបាច់លើគេត្រូវចូលសឡាតជាមួយអ៊ីម៉ាំ(នៅពេលដែលគេទៅដល់) ហើយនៅពេលណាដែលអ៊ីម៉ាំបានឲ្យសាឡាម គឺគេត្រូវក្រោកឈរបំពេញសងវិញនូវអ្វីដែលនៅសេសសល់អំពីសឡាតរបស់ខ្លួនដែលរូបគេទៅមិនទាន់នោះ។

ឧទាហរណ៍ចំពោះអ្នកដែលទៅមិនទាន់សឡាតពីដំបូងជាមួយអ៊ីម៉ាំ

ជនណាដែលទៅទាន់ជាមួយអ៊ីម៉ាំនៅក្នុងសឡាតហ្វាជើរនៅរ៉ក្អាត់ទីពីរ គឺចាំបាច់លើគេត្រូវក្រោកឈរដើម្បីបំពេញរ៉ក្អាត់ដែលគេទៅមិនទាន់នោះបន្ទាប់ពីអ៊ីម៉ាំឲ្យសាឡាមរួច ហើយគេមិនត្រូវឲ្យសាឡាមនោះទេ រហូតដល់គេបំពេញរ៉ក្អាត់នោះរួច ព្រោះថាសឡាតហ្វាជើរមានចំនួនពីររ៉ក្អាត់ ហើយគេទៅទាន់តែមួយរ៉ក្អាត់ប៉ុណ្ណោះ។

ជនណាដែលទៅទាន់ជាមួយអ៊ីម៉ាំខណៈដែលអ៊ីម៉ាំកំពុងស្ថិតនៅក្នុងការអង្គុយតះយិតចុងក្រោយនៃសឡាតម៉ាហ្គ្រិប គឺចាំបាច់លើគេត្រូវសឡាតចំនួនបីរ៉ក្អាត់ពេញបន្ទាប់ពីអ៊ីម៉ាំឲ្យសាឡាមរួច ព្រោះថារូបគេទៅទាន់អ៊ីម៉ាំខណៈដែលអ៊ីម៉ាំកំពុងស្ថិតនៅក្នុងការអង្គុយតះយិតចុងក្រោយទៅហើយ ហើយគេចាត់ទុកថាទាន់រ៉ក្អាត់ លុះត្រាតែគេទាន់រូកុជាមួយអ៊ីម៉ាំ។

ជនណាដែលទៅទាន់ជាមួយអ៊ីម៉ាំនៅរ៉ក្អាត់ទីបីនៃសឡាតហ្ស៊ូហូរ ពិតណាស់ រូបគេបានទាន់ពីររ៉ក្អាត់ជាមួយអ៊ីម៉ាំ(សម្រាប់ម៉ាក់មុម គឺគេចាត់ទុកវាថាជាពីររ៉ក្អាត់ដំបូងនៃសឡាតហ្ស៊ូហូរ)។ ដូច្នេះ នៅពេលដែលអ៊ីម៉ាំឲ្យសាឡាម ចាំបាច់លើគេត្រូវក្រោកឈរបំពេញនូវអ្វីដែលនៅសេសសល់ ពោលគឺពីររ៉ក្អាត់ទៀត គឺរ៉ក្អាត់ទីបី និងរ៉ក្អាត់ទីបួន ពីព្រោះសឡាតហ្ស៊ូហូរ ជាសឡាតដែលមានបួនរ៉ក្អាត់។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង