បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

ល្បែងស៊ីសង

មេរៀន ល្បែងស៊ីសង

ព័ត៌មានរបស់មេរៀន

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីអ្វីទៅដែលហៅថា ល្បែងស៊ីសង ក៏ដូចជាច្បាប់ ហើយនឹងគ្រោះថ្នាក់របស់វា ចំពោះបុគ្គល និងសង្គម។

គោលបំណង

  • យល់ដឹងអំពីអត្ថន័យនៃល្បែងស៊ីសង នៅក្នុងអ៊ីស្លាម
  • បានដឹងអំពីច្បាប់នៃល្បែងស៊ីសង នៅក្នុងអ៊ីស្លាម
  • បញ្ជាក់អំពីប្រភេទនៃល្បែងស៊ីសង និងគ្រោះថ្នាក់របស់វា

តើដូចម្តេចដែលហៅថាល្បែងស៊ីសង?

ល្បែងស៊ីសង គឺសំដៅលើរាល់ល្បែងទាំងឡាយណាដែលលធ្វើឲ្យភាគីមួយ ឫច្រើនជាងមួយ ទទួលបានការចំនិញ ហើយភាគីមួយទៀត ឫម្ខាងទៀតត្រូវខាតបង។ ដោយអ្នកដែលចូលរួមទាំងអស់ត្រូវតែមានអ្នកដែលទទួលបានសំណង (ហិរញ្ញវត្ថុ ឫរបស់ផ្សេងៗ) និងមានអ្នកដែលត្រូវខាតបង។

ច្បាប់នៃល្បែងស៊ីសង

គឺត្រូវបានហាមជាឃាត់ដាច់ខាត ដោយគម្ពីរគួរអាន និងស៊ុណ្ណះ ហើយនិងការមូលមតិគ្នារបស់អ្នកប្រាជ្ញអ៊ីស្លាម។

គឺត្រូវបានហាមជាឃាត់ដាច់ខាត ដោយគម្ពីរគួរអាន និងស៊ុណ្ណះ ហើយនិងការមូលមតិគ្នារបស់អ្នកប្រាជ្ញអ៊ីស្លាម។

អល់ឡោះមានព្រះបន្ទូលថា៖ “ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់សុរា ល្បែងស៊ីសង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជាអំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ៩០)

ប្រភេទនៃល្បែងស៊ីសង

1. រាល់ល្បែងដែលមានអ្នកឈ្នះ និងអ្នកចាញ់។ ឧទាហរណ៍ៈ ការលេងបៀ ដោយម្នាក់ៗត្រូវដាក់លុយ ហើយអ្នកឈ្នះនឹងយកលុយទាំងអស់។

1.	រាល់ល្បែងដែលមានអ្នកឈ្នះ និងអ្នកចាញ់។
ឧទាហរណ៍ៈ  ការលេងបៀ ដោយម្នាក់ៗត្រូវដាក់លុយ ហើយអ្នកឈ្នះនឹងយកលុយទាំងអស់។

2. ការភ្នាល់លើការឈ្នះរបស់ក្រុមណាមួយ ឬអ្នកលេងណាម្នាក់។ ប្រសិនបើក្រុមដែលគេភ្នាល់ឈ្នះ នោះគេនឹងឈ្នះលុយ។ ហើយប្រសិនបើក្រុមគេចាញ់ នោះគេនឹងបាត់បង់ប្រាក់ ឫចាញ់លុយ។

2.	ការភ្នាល់លើការឈ្នះរបស់ក្រុមណាមួយ ឬអ្នកលេងណាម្នាក់។
ប្រសិនបើក្រុមដែលគេភ្នាល់ឈ្នះ នោះគេនឹងឈ្នះលុយ។ ហើយប្រសិនបើក្រុមគេចាញ់ នោះគេនឹងបាត់បង់ប្រាក់ ឫចាញ់លុយ។

3. សន្លឹកឆ្នោត និងសន្លឹកផ្សងសំណាង។ ឧទាហរណ៍ៈ មនុស្សម្នាក់ទិញសន្លឹកសន្លឹកឆ្នោតក្នុងតម្លៃមួយដុល្លារ ហើយក្នុងសន្លឹកនោះអាចមានឱកាសឈ្នះរង្វាន់ច្រើនជាងតម្លៃសន្លឹកនោះ ទោះជាវាមានឱកាសឈ្នះច្រើន ឬតិចក៏ដោយ។

3.	សន្លឹកឆ្នោត និងសន្លឹកផ្សងសំណាង។
ឧទាហរណ៍ៈ  មនុស្សម្នាក់ទិញសន្លឹកសន្លឹកឆ្នោតក្នុងតម្លៃមួយដុល្លារ ហើយក្នុងសន្លឹកនោះអាចមានឱកាសឈ្នះរង្វាន់ច្រើនជាងតម្លៃសន្លឹកនោះ ទោះជាវាមានឱកាសឈ្នះច្រើន ឬតិចក៏ដោយ។

4. ការចូលរួមក្នុងការប្រកួតតាមទូរស័ព្ទ ឬសារ SMS ដែលមានតម្លៃថ្លៃជាងធម្មតា ក៏ដូចជាហ្គេមទូរស័ព្ទ និងអេឡិចត្រូនិច ឬតាមរយៈគេហទំព័រ ដែលអ្នកលេងត្រូវប្រឈមនឹងលទ្ធផលពីរគឺ រកបាន(ចំនេញ) ឬបាត់បង់ប្រាក់។

4.	ការចូលរួមក្នុងការប្រកួតតាមទូរស័ព្ទ ឬសារ SMS  ដែលមានតម្លៃថ្លៃជាងធម្មតា ក៏ដូចជាហ្គេមទូរស័ព្ទ និងអេឡិចត្រូនិច ឬតាមរយៈគេហទំព័រ ដែលអ្នកលេងត្រូវប្រឈមនឹងលទ្ធផលពីរគឺ រកបាន(ចំនេញ) ឬបាត់បង់ប្រាក់។

ទោះបីអ្នកឈ្នះល្បែងនឹងទទួលបាននូវផលប្រយោជន៍ពិតមែន តែអល់ឡោះបានបញ្ជាក់ប្រាប់ថា៖ បាបកម្ម និងគ្រោះថ្នាក់របស់វា គឺធំលើសពីផលប្រយោជន៍របស់វា។ ដូចដែលអល់ឡោះមានព្រះបន្ទូលថា៖ “ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែងស៊ីសង។ ចូរអ្នកឆ្លើយថា៖ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មានផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំងពីរ គឺធ្ងន់ធ្ងរជាងផលប្រយោជន៍របស់វាទាំងពីរទៅទៀត’’។ (ជំពូក អាល់ហ្ពាក៏រ៉ោះ ៖ ១២៩)

ទោះបីអ្នកឈ្នះល្បែងនឹងទទួលបាននូវផលប្រយោជន៍ពិតមែន តែអល់ឡោះបានបញ្ជាក់ប្រាប់ថា៖ បាបកម្ម និងគ្រោះថ្នាក់របស់វា គឺធំលើសពីផលប្រយោជន៍របស់វា។ ដូចដែលអល់ឡោះមានព្រះបន្ទូលថា៖ “ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែងស៊ីសង។ ចូរអ្នកឆ្លើយថា៖ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មានផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំងពីរ គឺធ្ងន់ធ្ងរជាងផលប្រយោជន៍របស់វាទាំងពីរទៅទៀត’’។ (ជំពូក អាល់ហ្ពាក៏រ៉ោះ ៖ ១២៩)

គ្រោះថ្នាក់នៃល្បែងស៊ីសងចំពោះបុគ្គល និងសង្គម

١
1. នាំឲ្យកើតជាកំហឹង ឫសត្រូវនឹងគ្នា នៅពេលដែលមានភាគីណាមួយបានចាញ់លើភាគីមួយទៀត។ ដែលអាចធ្វើឲ្យគេ(អ្នកដែលចាញ់) មានការគុំគួន ឆ្លៀតរកឱកាសដើម្បីសងសឹក ឫបង្កគ្រោះថ្នាក់ដល់អ្នកដែលឈ្នះនៅពេលណាមួយ។ ដែលរឿងទាំងនេះបានកើតឡើងជាក់ស្តែង ដូចដែលយើងទាំងអស់គ្នាធ្លាប់បានលឺ ឫឃើញរួចមកហើយ។ ហើយវាពិតជាត្រឹមត្រូវនឹងព្រះបន្ទូលអល់ឡោះតែម្តង។ ដូចដែលទ្រង់មានបន្ទូលថា៖ “ពិតប្រាកដណាស់ ស្ហៃតនចង់ធ្វើឱ្យពួកអ្នកក្លាយជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នា តាមរយៈសុរា និងល្បែងស៊ីសង’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ៩១)
٢
2. ងាកចេញពីការរំលឹកស៊ីគៀរ និងការប្រតិបត្តិសឡាតទ ចំពោះអល់ឡោះ ដែលនេះជាបំណងដ៏ចំបងរបស់ស្ហៃតន។ ដូចដែលអល់ឡោះមានបន្ទូលបន្តទៀតថា៖ “ហើយវារារាំងពួកអ្នកអំពីការរំលឹកទៅចំពោះ អល់ឡោះ និងការសឡាត’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ៩១)
٣
3. ខ្ជះខ្ជាយលុយកាក់ និងបំផ្លាញទ្រព្យសម្បត្តិ។ ដោយអ្នកមានជាច្រើន ត្រូវធ្លាក់ខ្លួនក្រលំបាកដោយសារល្បែងស៊ីសង។
٤
4. ការញៀនល្បែង នឹងធ្វើឲ្យអ្នកឈ្នះកាន់តែលោភលន់កាន់តែខ្លាំងឡើងៗ ខណៈពេលដែលអ្នកចាញ់គឺនៅតែបន្តលេង ដោយសង្ឃឹមថាគេនឹងអាចស្រង់ការខាតបង់របស់គេមកវិញបាន។
٥
5. ការញៀនល្បែង នឹងនាំឱ្យអ្នកលេងល្បែងមានការធ្វេសប្រហែស មិនយកចិត្តទុកដាក់លើក្រុមគ្រួសារ។ ហើយការបាតបង់ ប្រាក់កាក់ នឹងបង្កបញ្ហាផ្លូវចិត្ត ទាំងនេះជាករណីភាគច្រើន ដែលនាំឱ្យមានការលែងលះ និងការបំផ្លាញគ្រួសារទាំងស្រុង។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង